(ភ្នំពេញ)៖ សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះអនុប្រធានលេខាធិការគណៈសង្ឃនាយក និងជាព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានមានថេរដីកាបង្ហាញពីបំណងចង់បង្កើតការបង្រៀនធម្មទូត តែខ្វះថវិកា ខណៈដែលធនធានសង្ឃមានហើយ។
សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត មានថេរដីកាបែបនេះ ក្នុងកិច្ចប្រជុំពិភាក្សាពេញអង្គ អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ ព.ស.២៥៦៩ អំឡុងពេលនិមន្តធ្វើបទបង្ហាញក្រោមប្រធានបទ៖ ព្រះពុទ្ធសាសនាលើឆាកអន្តរជាតិ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។
សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត បានមានថេរដីកា បានបញ្ជាក់យ៉ាងដូច្នេះថា «មកដល់ពេលនេះ យើងអាចបណ្តុះបណ្តាលធម្មទូតបាន តែនិយាយដោយត្រង់ យើងខ្វះថវិកា។ យើងមានពូជឥលូវនេះ ដើម្បីបណ្តុះទាន់ តែបើផុតពីពេលនេះ យើងត្រូវរង់ចាំ ២០ ទៅ ៣០ឆ្នាំទៀត ទើបធ្វើបាន»៕





No comments:
Post a Comment