នៅព្រឹកនេះ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអនុញ្ញាតឱ្យនាយឧត្តមនាវី
Samuel
Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក
នៃកងទ័ពជើង ទឹកអាមេរិក ជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។
នាយឧត្តមនាវី លោក Samuel Paparo បំពេញទស្សនកិច្ចនៅកម្ពុជា ស្របពេលជាមួយនឹងនាវាចម្បាំងអាមេរិក
ចូលមកចតនៅមូលដ្ឋានសមុទ្ររាមរបស់កម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនង
និងកិច្ចសហប្រតិបត្តិការ រវាង កងទ័ពជើងទឹកកម្ពុជា-អាមេរិក។
ល្ងាចនេះ នាយឧត្តមនាវី Samuel Paparo ក៏នឹងមានជំនួបសម្តែងការគួរសមជាមួយឧបនាយករដ្ឋមន្ត្រី ទៀ សីហា
រដ្ឋមន្ត្រីការពារជាតិ ហើយក៏មានរៀបចំពិធីជប់លៀងលើនាវាដ៏មានអានុភាពរបស់អាមេរិក
ដែលកំពុងចតនៅ មូលដ្ឋានសមុទ្ររាមផងដែរ។
មុនឆ្នាំ២០២៤ កម្ពុជា និងអាមេរិក
ហាក់មានការមិនយល់ចិត្តគ្នាមួយចំនួនលើបញ្ហាមូលដ្ឋានសមុទ្ររាម ដោយមានការចោទប្រកាន់ថា
កម្ពុជា ផ្តល់មូលដ្ឋានសមុទ្ររាមជាទីតាំងឈរជើងរបស់កងទ័ពជើងទឹកចិន ក្នុង គ្រាដែលកម្ពុជាកែលំអមូលដ្ឋាននេះ
ឱ្យកាន់តែល្អប្រសើរ។ ប៉ុន្តែចាប់ពីឆ្នាំ២០២៤មក
ទំនាក់ទំនងហាក់ល្អប្រ សើរឡើងវិញ ហើយនាវាចម្បាំងអាមេរិក
ក៏ចូលមកកាន់សមុទ្រកម្ពុជាវិញ ក្រោយខកខានជាច្រើនឆ្នាំ ។
ទាក់ទិនទៅសកម្មភាពកងនាវាអាមេរិករបស់អាមេរិក
ចូលចតនៅមូលដ្ឋានសមុទ្ររាម របស់កម្ពុជានេះផងដែរ
ប្រជាពលរដ្ឋកម្ពុជា មានការរីករាយសាទរយ៉ាងយ៉ាងខ្លាំង ចំពោះការទំនាក់ទំនងដ៏ល្អ
របស់កម្ពុជាអាមេរិក ៕






No comments:
Post a Comment