តើវាជាភាពកំសោយរបស់អាជ្ញាធរពាក់ព័ន្ធផ្សារបានលុង ខេត្តរតនគឺរី ឬក៏ក្រុមអាជីវករលក់សាច់សត្វព្រៃ ដោយ ខុសច្បាប់មានឥទ្ធិពលខ្លាំង - គេហទំព័រ ស្កាយប៉ុស្តិ៍
ផ្សាយពាណិជ្ជកម្ម
www.kehaktomporraksmeycheayden.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012 529 099>>

Breaking

Post Top Ad

Your Ad Spot

តើវាជាភាពកំសោយរបស់អាជ្ញាធរពាក់ព័ន្ធផ្សារបានលុង ខេត្តរតនគឺរី ឬក៏ក្រុមអាជីវករលក់សាច់សត្វព្រៃ ដោយ ខុសច្បាប់មានឥទ្ធិពលខ្លាំង

 


ពិតជាគួរឲ្យសោកស្តាយនូវទង្វើ របស់អាជីវករលក់ដូរសាច់សត្វព្រៃទល់មុខគ្នា២កន្លែង  កណ្តាលបេះដូងក្រុងបាន លុង ក្នុងផ្សារបានលុង ខេត្តរតនគីរី ស្របពេលដែលថ្នាក់ដឹងនៅខេត្តមួយនេះ ខិតខំកសាងនិងបង្កើតសមិទ្ធផលយ៉ាង ច្រើន ព្រមទាំងមហាជនបានកាឲ្យតម្លៃខ្ពស់ថា  ខេត្តភូមិភាគឥសានមួយនេះ  ដិតជាប់បេះដូងមហាជនក៍ដូចជា ទេសចរណ៍ក្នុងស្រុកក្រៅស្រុកក្តី  ថាខេត្តដាច់ស្រយាលនេះ  កំពុងលេចធ្លោរអាចនិយាយបានថា ខេត្តស៊ីវិល័យ ក្នុងបេះដូងមហាជន  ហេដ្ឋារចនាសម្ព័ន្ធនាៗគ្រប់វិស័យ រីកដុះដាលឡើងព្រមៗគ្នា  ទាំងពុទ្ធចក្រ  អាណាចក្រ វប្បធម៌ ទេសចរណ៍ ជាដើម  

 

ប៉ុន្តែមនុស្សមួយក្រុមតូចដែលជាអាជីវករលក់ដូរសាច់សត្វព្រៃ ក្នុងផ្សារបានលុងនេះ កំពុងបានបង្ហាញឲ្យឃើញថា គេ មិនខ្វល់មុខមាត់ខេត្តទេ គេដឹងត្រឹមតែបំផ្លាញធនធានសត្វព្រៃទាំងនេះ ដើម្បីតម្រេកត្រេកត្រអាល លោភលន់ ចង់មានបានតែប៉ុណ្ណោះ  ទោះអ្នកលក់សត្វព្រៃនោះដឹងថា សត្វកម្រទាំងនោះត្រូវបានហាមឃាត់ចរាចរណ៍ជួញដូរ ក្តី ឬបរិភោគក្តី ទាំងនេះវាជាបទល្មើស  

 

ជាក់ស្តែងថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ម្សិលមិញនេះ   សកម្មភាពលក់សាច់សត្វនេះ ត្រូវបានក្រុមការងារផ្តិតបាន ទាំងស្រុងដូចឃើញក្នុងរូបភាពស្រាប់  មិនប្រឌិតបំភ្លៃ ការពិត រូបភាពច្បាស់តែម្តង ។

 

អង្គភាពយើងសូមសម្តែងការសោកស្តាយជាខ្លាំងចំពោះ អ្នកគ្រប់គ្រងផ្សារក៍ដូចជាអាជ្ញាធរក្នុងក្រុងបានលុងខេត្ត រតនគីរីនមួយចំនួនអាច ថាអស់លោកទាំងនោះចូលរួមក្នុងសកម្មភាពទាំងនេះហើយ ទើបបានជារឿងមួយនេះ កើតឡើងបាននិងមិនមានការបង្ក្រាបបែបនេះ  ពីព្រោះថាបើនិយាយថាអត់ដឹងក៏មិនត្រូវដែរ ព្រោះថាអ្នកលក់ សាច់សត្វព្រៃនេះ ចំហពេញមុខតែម្តង  ពេលខ្លះលក់ពេលព្រឹកពេលខ្លះ ពីរសៀលទល់យប់គេលៃលកបត់បែនតាម សភាពការណ៍ ។

 

យើងសង្ឃឹមថា កុំព្រោះតែរឿង  សកម្មភាពលក់ដូរសាច់សត្វព្រៃ បែបអនាធិប្បតេយ្យនេះ មកបំផ្លាញ មុខមាត់ខេត្ត ដ៍ល្អមួយនេះអី  អង្កភាពយើងរិៈគន់ក្នុងន័យស្ថាបនាតែប៉ុណ្ណោះ 





No comments:

Post a Comment

>

Pages