លោក ហួន ច័ន្ទថុន បង្ហោះសំណេថា ខ្ញុំចង់ឃើញការផ្លាស់ប្តូរផ្នត់គំនិត របស់បណ្តាអង្គការសមាគមបរទេស និងសហគមន៍អន្តរជាតិ មើលឃើញអំពីទង្វើល្អកម្ពុជា គ្មានការកៀបសង្កត់ រិតបន្តឹងសិទ្ធិសេរីភាពអ្នក សារព័ត៌មាន និងការបញ្ចេញមតិយោបល់ ដូចការគិតស្ថាប័នមួយចំនួននោះកន្លងមក - គេហទំព័រ ស្កាយប៉ុស្តិ៍
ផ្សាយពាណិជ្ជកម្ម
www.k-skypost.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012909375>>

Breaking

Post Top Ad

Your Ad Spot

លោក ហួន ច័ន្ទថុន បង្ហោះសំណេថា ខ្ញុំចង់ឃើញការផ្លាស់ប្តូរផ្នត់គំនិត របស់បណ្តាអង្គការសមាគមបរទេស និងសហគមន៍អន្តរជាតិ មើលឃើញអំពីទង្វើល្អកម្ពុជា គ្មានការកៀបសង្កត់ រិតបន្តឹងសិទ្ធិសេរីភាពអ្នក សារព័ត៌មាន និងការបញ្ចេញមតិយោបល់ ដូចការគិតស្ថាប័នមួយចំនួននោះកន្លងមក

 


ខ្លឹមសារនៃសំណេមួយដែលបានបង្ហោះនៅក្នុងផេកផ្លូវការ របស់លោក ហួន ច័ន្ទថុន កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ គេឃើញមានសំណេថា  នៅក្នុងអង្គកិច្ចប្រជុំប្រចាំខែ កុម្ភៈ កន្លងមកនេះ  ដែលដឹកនាំប្រជុំដោយប្រ ធានប្តូរវេន ឯកឧត្តម សុខ ឌី   ប្រធាន ប្រតិភូ នៃគណបក្សកម្ពុជាសេរីឯករាជប្រជាធិបតេយ្យ កាលពីថ្ងៃទី២៦  ខែ កុម្ភៈ  ឆ្នាំ២០២៦ កន្លងមក  រូបខ្ញុំបានលើកឡើងនៅក្នុងកិច្ចប្រជុំថា រូបខ្ញុំរួមនិងប្រតិភូគណបក្ស ព្យាយាមឲ្យអស់ពី លទ្ធភាព ដើម្បីសិក្សាអំពីចំណុចផល ប៉ះពាល់មួយចំនួនទាក់ទិនទៅនឹងកន្លងមក  ការលើកឡើងរបស់បណ្តាអង្គ ការសមាគម បរទេស និងសហគមន៍ អន្តរជាតិមួយចំនួន  បានចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជា រិតត្បិតទៅ លើវិស័យសារព័ត៌មាន និងអង្គការសិទ្ធិ មនុស្សនានា ក្នុងការប្រើសិទ្ធិបញ្ចេញមតិ ។

 


សំណេមានខ្លឹមសារបន្តថា ជាទស្សនៈទានដាក់ចូលរាជរដ្ឋាភិបាលនៅក្នុងខែមីនា  ឆ្នាំ២០២៦នេះ   សម្រាប់ ប្រតិភូរបស់ខ្ញុំ  គឺបានសម្រេច ជ្រើសយកវិស័យសារព័ត៌មាន សិទ្ធិបញ្ចេញមតិ និងសិទ្ធិសេរីភាពពលរដ្ឋគ្រប់រូប  យកមកធ្វើជាប្រធានបទដើម្បី សិក្សាស្វែងយល់ឲ្យកាន់តែច្បាស់  ប្រមូលធាតុចូលទាំងអស់ជូនរាជរដ្ឋាភិបាល ក្នុងគោលបំណងស្នើបង្កើតនូវកម្ម វិធីនយោបាយនានា  កែប្រែផ្នត់គំនិតរបស់សហគមន៍បរទេសមួយចំនួន ដែលមានការភ័ន្តច្រឡំយល់ខុសមកលើ រាជរដ្ឋាភិបាល ព្រោះតែការញុះញង់ពីសំណាក់អ្នកប្រឆាំងក្រៅប្រទេស មួយចំ​នួន ឲ្យមានជំនឿចិត្តលើកម្ពុជា ឡើងវិញ ។

 




នៅក្នុងខែកុម្ភៈនេះ  រូបខ្ញុំបានចូលរួមដោយផ្ទាល់ក្នុងវគ្គបណ្តុះបណ្តាលរបស់ក្រសួងព័ត៌មាន  ដើម្បីស្វែងយល់ឲ្យ កាន់តែស៊ីជម្រៅ លើការយកចិត្តទុកដាក់របស់ក្រសួងព័ត៌មាន មានចំពោះអ្នកសារព័ត៌មាន  ហើយជាបន្តផងនោះ រូបខ្ញុំនិងព្យាយាមទំនាក់ទំនងបណ្តាអង្គការសង្គមស៊ីវិលបន្ថែមទៀត  ដើម្បីទទួលបានអំពីផ្នត់គំនិតពួកគាត់ អ្វីដែល ពួកគាត់ត្រូវការ  រៀបចំតាក់តែងជាទស្សនៈទាន ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ។

 


សំណេលោក ហួន ច័ន្ទថុន  ខ្ញុំសង្ឃឹមថា ប្រតិភូខ្ញុំអាចនឹងព្យាយាមរកបានចំណុចល្អៗ  ដើម្បីចូលរួមចំណែកជា មួយរាជរដ្ឋាភិបាល អភិវឌ្ឍន៍ លើកម្មវិធីនយោបាយនានា  ផ្តល់ទំនុកចិត្តដល់បណ្តាអង្គការ សមាគមជាតិ និង អន្តរជាតិ ឲ្យកាន់តែមានសន្ទុះ ក្នុងការប្រើសិទ្ធិបញ្ចេញមតិរបស់ខ្លួន  ដោយគោរពតាមអំណាចនីតិរដ្ឋរបស់កម្ពុជា ជាចំបងផងដែរ ៕

 

No comments:

Post a Comment

>

Pages