លោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បានធ្វើការសហការជាមួយកម្លាំងនគរបាល ស្នងការដ្ឋាននគរបាលខេត្ដព្រៃវែង ឃាត់ខ្លួនបក្ខពួកមុខសញ្ញា(អ្នកទទួលផលចោរកម្ម) ទិញរថយន្ដដែលចោរ បានលួចយកមកពីខេត្ដព្រៃវែង - គេហទំព័រ ស្កាយប៉ុស្តិ៍
ផ្សាយពាណិជ្ជកម្ម
www.k-skypost.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012909375>>

Breaking

Post Top Ad

Your Ad Spot

លោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បានធ្វើការសហការជាមួយកម្លាំងនគរបាល ស្នងការដ្ឋាននគរបាលខេត្ដព្រៃវែង ឃាត់ខ្លួនបក្ខពួកមុខសញ្ញា(អ្នកទទួលផលចោរកម្ម) ទិញរថយន្ដដែលចោរ បានលួចយកមកពីខេត្ដព្រៃវែង

 


ដោយទទួលបានបញ្ជាដឹ​ក​នាំដ៏ខ្ពង់ខ្ពស់ពី​លោ​កឧត្ដមសេនី​យ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរ​បា​លខេត្ដកំពង់ស្ពឺ​ កម្លាំងនគរបា​ល​ ដឹកនាំដោយលោកវរសេនី​យ៍​ឯ​ក​ យ៉ាង​ សុខលី​  អធិការនគរបាលស្រុកគង​ពិ​សី​ បា​នធ្វើការ សហការជាមួយកម្លាំងនគរបាលស្នងការដ្ឋាននគរបាលខេត្ដព្រៃវែង​  ឃាត់ខ្លួន​បក្ខពួកមុខស​ញ្ញា​ (អ្នក​ទទួ​ល​ផល​ចោរ កម្ម) ទិញ​រថយន្ដដែលចោរបា​នលួចយ​ក​មកពីខេត្ដព្រៃវែង​ រថយន្ដ​ ម៉ាក​ Hy​undai ទម្ងន់​ ២,៥​តោន​ ដែលទទួ​លទិញពីជនល្មើស ក្នុងត​ម្លៃ ១៦​០០​ដុ​ល្លារ  ហើយគាត់បានល​ក់បន្ត២​៣​០០ដុល្លារ​រ​ថយន្ដគ្មា​នឯក​សា​រច្បាប់ដើម​ នៅចំណុ​ច​ភូ​មិអង្គរោង​ ឃុំម​ហាឬស្សី​  ស្រុកគ​ង​ពិ​សី​ ខេត្ដកំ​ពង់ស្ពឺ​ កាលពីថៃ្ងទី៤​ ខែមេសា​ ឆ្នាំ២០២៦​ ។

 


ក្នុងប្រតិបត្ដិការកម្លាំងសមត្ថកិច្ចធ្វើការឃាត់មុខ​សញ្ញាទទួលទិ​ញ​ផលចោរកម្ម(យោងតាមការច​ង្អុ​ល​ប​ង្ហាញពីមុខ សញ្ញាដែលសម​ត្ថ​កិ​ច្ចដឹកមកជាមួយ)​ ដែល​មាន​ឈ្មោះ​ កែវ​ ដារ៉ូ​ ភេទប្រុស​ មុខរបរ​ ទិ​ញលក់រថយន្ដ​ដោះបំបែក គ្រឿងលក់​(​កាប់សាច់)​ ប៉ុន្ដែប្រតិបត្ដិការខាងលើត្រូវ​ប្រជាពល​រដ្ឋចំរុះរួមជាមួយអ្នកធ្វើដំ​ណើ​រ​បាន​មកឈរមើល ផ្អើលឈួរឆរនិងបានធ្វើសកម្មភាពឡោ​មព័ទ្ធ​រារាំងសមត្ថកិច្ច​ គោលបំណងរំដោះជ​នស​ង្ស័យមុខ​ស​ញ្ញាចោរកម្ម​ មិនអោយសមត្ថកិច្ចអនុវត្ដ ។

 


ជាលទ្ធផលសមត្ថកិច្ចបានធ្វើការឃាត់មុខសញ្ញាបានចំនួន​ ៣នាក់  ១-ឈ្មោះ​ កែវ​ ដារ៉ូ​ ភេទប្រុស​ អា​យុ​ ៣០ឆ្នាំ​ មុខរបរទិញលក់រថយន្ដ​ អ្នកទទួលផលចោរកម្ម  ២-ឈ្មោះ​ ថាត​ តេងណេង​  ភេទប្រុស​  អាយុ​២៦ឆ្នាំ​  អ្នករារាំង

៣-ឈ្មោះ​ ហួន​ ង៉ែត​  ភេទប្រុស​  អាយុ​៥៦ឆ្នាំ​  អ្នករារាំង​  

 


ករណីខាងលើសមត្ថកិច្ចបានបំបែកហ្វូងមនុស្សដែលបានមកឡោមព័​ទ្ធក្នុងគោលបំណងដើម្បីការពាររា​រាំ​ង សមត្ថកិច្ចមិនអោយអនុវត្ដនីតិវិធី នៃការឃាត់ខ្លួនមុខស​ញ្ញាទទួ​ល​ផ​លចោរកម្ម​ទិញរថយន្ដពីចោរ​ និងបក្ខពួក ​។

បច្ចុប្បន្នមុខសញ្ញាទាំង៣នាក់​ បានបញ្ជូនទៅកាន់ស្នង​ការដ្ឋាននគរបាលខេត្ដព្រៃវែង​  ដើម្បីចំណាត់ការតាម នីតិវិធី​ច្បាប់៕

 

No comments:

Post a Comment

>

Pages