សេចក្តីជូនដំណឹង ស្តីអំពីការរៀបចំ វេទិការ ជំរុញការវិនិយោគទ្វេភាគី ស្ទឹងត្រែង យ៉ាឡាយ ឆ្នាំ ២០២៦ - គេហទំព័រ ស្កាយប៉ុស្តិ៍
ផ្សាយពាណិជ្ជកម្ម
www.k-skypost.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012909375>>

Breaking

Post Top Ad

Your Ad Spot

សេចក្តីជូនដំណឹង ស្តីអំពីការរៀបចំ វេទិការ ជំរុញការវិនិយោគទ្វេភាគី ស្ទឹងត្រែង យ៉ាឡាយ ឆ្នាំ ២០២៦

 


យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តស្ទឹងត្រែង លេខ ១៩២,២៦ ស ជណ ស្តីអំពី ការរៀបចំជំរុញការវិនិ យោគ ទ្វេភាគី កម្ពុជា វៀតណាម រវៀង ខេត្តស្ទឹងត្រែង នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តយ៉ាឡាយ សាធារណៈ រដ្ឋសង្គមនិយមវៀតណាម ដែលមានខ្លឹមសារទាំងស្រុង រដ្ឋបាលខេត្តស្ទឹងត្រែង មានសេចក្តីសោមនស្សរីករាយ សូមយកឧិកាសគោរពជម្រាប ជូនដំណឹងដល់សាធារណះជនមេត្តាជ្រាបថា អនុវត្តតាមផែនការ នៃកិច្ចសហ ប្រតិបត្តិការ រវាងខេត្តស្ទឹងត្រែង  នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តយ៉ាឡាយ នៃសាធារណរដ្ឋសង្គមនិយម វៀតណាម ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ខេត្តស្ទឹងត្រែង និងជាម្ចាស់ផ្ទះក្នុងការរៀបចំវេទិកា ជំរុញការវិនិយោគ ទ្វេភាគី ស្ទឹងត្រែង យ៉ាឡាយ ឆ្នាំ២០២៦ នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង វេទិកាដ៏មានសារៈសំខាន់នេះ មានគោល បំណងក្នុងការបង្កើត កាលានុវត្តភាព ដ៏មានអត្ថន័យសម្រាប់ភ្ជាប់ទំនាក់ទំនង រវាងវិស័យរដ្ឋនិងឯកជន ក៏ដូចជា ឯកជននិងឯកជន នៃខេត្តទាំងពីរ (ស្ទឹងត្រែងយ៉ាឡាយ) ។


ក្នុងលិខិតជូនដំណឹងខាងលើនោះ បានសង្កត់ធ្ងន់និងកំណត់ពេលវេលា ក្នុងការស្វែងយល់ពីសក្តានុពលវិនិយោគ លើវិស័យសំខាន់ៗ រួមមាន , វិស័យកសិកម្ម កសិឧស្សាហកម្ម ទេសចរណ៍ឧស្សាហកម្ម ឡូជីស្ទីកនិងការដោះដូរ ពាណិជ្ជកម្ម ឆ្លងកាត់ព្រំដែន ក្នុងសេចក្តីជូនដំណឹងវេទិកានេះនិងប្រព្រឹត្តទៅ តាមកម្មវិធីនីមួយៗ ដូចខាងក្រោម
ការរងផលិតផលរួមគ្នា ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២៦ នៅទីលានតេជោធិបតីខេត្តស្ទឹងត្រែង
ជំនួបពិភាក្សា រវាងអ្នកវិនិយោគធុរៈកិច្ចជនម្ចាស់ក្រុមហ៊ុនសហគ្រាសនិងពាណិជ្ជកម្ម នារសៀលថ្ងៃទី ១៧  ខែ មិថុនា ឆ្នាំ២០២៦  នៅទីតាំងចំនួន៣ផ្សេងគ្នា រួមមានៈ


១ នៅសាលប្រជុំសាលាខេត្ត សម្រាប់វិស័យកសិកម្មនិងកសិឧស្សាហកម្ម នៅសាលប្រជុំមន្ទីរអប់រំយុវជន និង កីឡាខេត្ត សម្រាប់វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម៣ នៅសាលប្រជុំសណ្ឋាគារអង្គរមាស សំរាប់វិស័យទេសចរណ៍ ប្រៃសណីយ៍ទូរគមនាគមន៍ ក្នុងនោះក៏មានសន្និសីទ ស្ដីពី ការជំរុញការវិនិយោគធ្វើនាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តចាប់ពីម៉ោង ៧ និង៣០នាទី តទៅ ។



ពិធីបើកវេទិកាវិនិយោគរួមនឹងការផ្លាស់ប្ដូរសិល្បៈវប្បធម៌ ស្ទឹងត្រែង យ៉ាឡាយ នាពេលល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២៧ ចាប់ពីម៉ោង ៦និង០០នាទីតទៅ  ល្ងាចនៅវេទិកានាគជ័យ នៅទីលានតេជោធិបតី នៅមុខសាលាខេត្ត ស្ទឹងត្រែង ផ្ទាល់តែម្តង ។


អាស្រ័យដូចបានជម្រាបជូនខាងលើនេះសូមឯកឧត្តមលោកជំទាវភ្ញៀវជាតិ និងអន្តរជាតិសាធារណះ ជនទាំងអស់ អញ្ជើញចូលរួមតាមការគួរ ដោយភាពទទួលខុសត្រូវខ្ពស់ ក្នុងការលើកស្ទួយកិត្តិយសខេត្តស្ទឹងត្រែងយើង នេះជាការ បើកទំព័រថ្មីលើកទឹកដី នៃខេត្តស្ទឹងត្រែង ហើយក៍ជាឧិកាស វិនិយោគឆ្លងប្រទេស ។

 

No comments:

Post a Comment

>

Pages