នាព្រឹកថ្ងៃអង្គារ
២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា
ឆ្នាំ២០២៦ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ
បានសហការជាមួយ ទីចាត់ការអន្ដរវិស័យសាលាខេត្ត និងរដ្ឋបាលស្រុកសំរោងទង បានរៀបចំ
"វគ្គផ្សព្វផ្សាយបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យសំណង់
និងសុវត្ថិភាពការដ្ឋានសំណង់" ក្រោមអធិបតីភាព បើកវគ្គដោយ លោក ស៊ីម រតនៈ
អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ
និងបិទវគ្គផ្សព្វផ្សាយដោយលោក អ៊ុំ ដេត អភិបាលរង នៃគណៈអភិបាលស្រុកសំរោងទង និងមានការចូលរួមពី
លោកស្រី ប្រាក់ លក្ខិណា នាយាការង ទីចាត់ការអន្ដរវិស័យ សាលាខេត្ត
តំណាងនាយករដ្ឋបាលសាលាស្រុកសំរោងទង ប្រធានការិយាល័យរៀបចំដែនដី នគររូបនីយកម្ម សំណង់
និងភូមិបាលស្រុកសំរោងទង តំណាងការិយាល័យចំណុះរដ្ឋបាលស្រុកសំរោងទង លោកលោកស្រីមេឃុំ
ម្ចាស់សំណង់ តំណាងក្រុមហ៊ុនសាងសង់ និងក្រុមជាងសំណង់
ដែលប្រព្រឹត្តទៅនៅសាលប្រជុំរដ្ឋបាលស្រុកសំរោងទង
ធ្វើបទបង្ហាញដោយគ្រូឧទ្ទេសចំនួនពីររូប ក្នុងនោះរួមមាន:
១- លោក ឃន់ ស្តម្ភ
អនុប្រធានការិយាល័យរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បទបង្ហាញស្ដីអំពី
"ការផ្ដល់លិខិតអនុញ្ញាតសាងសង់
និងការផ្ដល់លិខិតអនុញ្ញាតប្រកបអាជីវកម្មក្រុមជាងសំណង់"
២- លោក ហ៊ែល សីហា
ប្រធានស្តីទីការិយាល័យរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បទបង្ហាញស្ដីអំពី
"សេចក្តីណែនាំការពង្រឹងគុណភាព សុវត្ថិភាពសំណង់
និងគោលការណ៍ណែនាំអំពីសុវត្ថិភាពក្នុងការដ្ឋានសំណង់" ។




No comments:
Post a Comment