ថ្ងៃទី១៩
ខែមិថុនា ឆ្នាំ២០២៦ ទីចាត់ការផែនការ និងវិនិយោគខេត្ត
សហការជាមួយរដ្ឋបាលសាលាឃុំក្រាំងចេក
បានរៀបចំកិច្ចប្រជុំបើកសំណើរដេញថ្លៃគម្រោងមូលនិធិឃុំ ឆ្នាំ២០២៦ កិច្ចប្រជុំនេះដែរដឹកនាំដោយលោក
ចឹក ឈឿន មេឃុំក្រាំងចេក និងជាប្រធានគណៈកម្មការលទ្ធកម្ម និងវត្តមានអ្នកសង្កេតការថ្នាក់ខេត្ត/ស្រុក លោក អភិបាលរងស្រុក តំណាងក្រុមហ៊ុន
និងអ្នកសារពត៌មានជាច្រើនរូបទៀត ។
កិច្ចប្រជុំសំណើដេញថ្លៃនេះមានវត្តមានក្រុមហ៊ុនចំនួន៨ដែលបានចូលរួមដាក់សំណើដេញថ្លៃ
។ គម្រោងដែល ត្រូវដេញថ្លៃនាពេលនេះ គឺការងារសាងសង់ផ្លូវបេតុងអាមេចំនួន ១ខ្សែ
ប្រវែងផ្លូវ ៣.១៦៥ គ.ម ទទឹង៦ម កម្រាស់ ១៥០ ម.ម និងសាងសង់ស្លាកសញ្ញាគម្រោង១កន្លែង
តម្លៃប៉ាន់ស្មាន ៤៤៤,៦៣២,៤០០ រៀល។
បន្ទាប់ពីបើកសំណើដេញថ្លៃ
ក្រុមហ៊ុន ដែលបានដាក់តម្លៃទាបជាងគេបំផុត គឺបានទៅលើអ្នកម៉ៅការឈ្មោះ រស់ គីមលៀង
ក្រុមហ៊ុន រស់ គីមលៀង ដែលដេញថ្លៃបានគម្រោងសាងសង់ផ្លូវផ្លូវបេតុងអាមេ ១ខ្សែ
ប្រវែងផ្លូវ ៣.១៦៥ គ.ម ទទឹង៦ម កម្រាស់ ១៥០ ម.ម និងសាងសង់ស្លាកសញ្ញាគម្រោង១កន្លែង
ថវិការ ៨២,៤៩០,០០០ រៀល។
ឱកាសនោះលោក ចឹក ឈឿន
មេឃុំក្រាំងចេក និងជាប្រធានគណៈកម្មការលទ្ធកម្ម បានវាយតម្លៃខ្ពស់ទៅលើ លទ្ធផលការចូលរួមដេញថ្លៃ
គឺបានផលល្អប្រសើរ រីឯដំណើការទាំងអស់នៃកម្មពិធី គឺស្របទៅតាមនីតិវិធី។
លោកក៏បានផ្ដាំផ្ញើទៅដល់ក្រុមហ៊ុនទទួលការសាងសង់ ត្រូវអ
នុវត្តគម្រោងដោយអនុលោមទៅតាមបទដ្ឋាន បច្ចេកទេស ដើម្បីធានាបានគុណភាព និងការប្រើប្រាស់បានយូរអង្វែង និងសូមឱ្យគណៈកម្មការក៏ដូចជាក្រុម ប្រឹក្សាឃុំ ត្រូវពង្រឹងការតាមដានការអនុវត្តគម្រោងរបស់ក្រុមហ៊ុនទទួលម៉ៅការ និងត្រូវមានសៀវភៅការដ្ឋាន កត់ត្រាឱ្យបានច្បាស់លាស់ដោយចាប់ផ្ដើមពីដំណើរការបើកការដ្ឋានការអនុវត្តគម្រោងហូតដល់បញ្ចប់ការអនុវត្តគម្រោងផងដែរ ។
ជាចុងក្រោយ លោក រស់
គីមលៀង តំណាងក្រុមហ៊ុន ជាអ្នកអនុវត្តគម្រោងក៏បានធ្វើការប្តេជ្ញាចិត្ត អនុវត្ត គម្រោងទៅតាមបទដ្ឋានបច្ចេកទេស
ធានាគុណភាព និងទទួលខុសត្រូវទៅលើគុណភាព ដើម្បីធានាបាន គុណភាព
និងការប្រើប្រាស់បានយូរអង្វែង។






No comments:
Post a Comment