លោកបណ្ឌិត តូច
ប៉ូលីវ៉ា អភិបាលរង
នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ
និងជាប្រធានក្រុមការងារកំណត់និងលើកស្លាកសញ្ញាទីតាំងតំបន់ប្រវត្តិសាស្រ្តយោធាតេជោ
ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល
នៃគណៈអភិបាលខេត្ត ថ្មីៗនេះកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ
ចុះកំណត់និងលើកស្លាកសញ្ញាទីតាំងតំបន់ប្រវត្តិសាស្រ្តយោធាតេជោ នៅភ្នំ៥៥៣
ក្នុងឃុំដំបូងរូង ឃុំព្រៃក្មេង ឃុំជាំសង្កែ ឃុំគីរីវ័ន្ត
និងគីរីរម្យ(ឃុំចំបក់)ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ដោយមានការចូលរួមពី ៖
លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងកំពង់ស្ពឺ លោក អភិបាល នៃគណៈអភិបាលស្រុក
ភ្នំស្រួច លោក លោកស្រី ប្រធានមន្ទីរ-អង្គភាព លោកមេឃុំ និងលោក លោកស្រី
ជាមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត ៕




No comments:
Post a Comment