អភិបាលខេត្តកំពង់ស្ពឺ ដឹកនាំក្រុមការងារបច្ចេកទេស មន្ទីរធនធានទឹក និងមន្ទីរកសិកម្ម ចុះពិនិត្យប្រព័ន្ធស្រោចស្រពជាក់ស្តែង ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ - គេហទំព័រ ស្កាយប៉ុស្តិ៍
ផ្សាយពាណិជ្ជកម្ម
www.k-skypost.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012909375>>

Breaking

Post Top Ad

Your Ad Spot

អភិបាលខេត្តកំពង់ស្ពឺ ដឹកនាំក្រុមការងារបច្ចេកទេស មន្ទីរធនធានទឹក និងមន្ទីរកសិកម្ម ចុះពិនិត្យប្រព័ន្ធស្រោចស្រពជាក់ស្តែង ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ

 


ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ដោយមានការចូលរួមពី លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពជាក់ស្តែងនៃប្រព័ន្ធស្រោចស្រព ក្នុងភូមិសាស្ត្រក្រុងច្បារមន ដើម្បីវាយតម្លៃពីសមត្ថភាពផ្ទុក និងការចែកចាយទឹក ឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ។


ការចុះពិនិត្យដោយផ្ទាល់នាឱកាសនេះ ធ្វើឡើងក្នុងគោលបំណងឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះតម្រូវការទឹកស្រោចស្រពដំណាំបង្កបង្កើនផល និងការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានសង្កត់ធ្ងន់លើការត្រួតពិនិត្យមុខទឹក ប្រឡាយនាំទឹក និងប្រព័ន្ធធារា


សាស្ត្រនានា សំដៅធានាឱ្យការផ្គត់ផ្គង់ទឹកមានប្រសិទ្ធភាពខ្ពស់ និងរលូនពេញមួយរដូវ។

នៅក្នុងសកម្មភាពនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានផ្តល់អនុសាសន៍ និងណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អាជ្ញាធរក្រុងច្បារមន និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់តាមដានប្រភពទឹក និងស្ថានភាពបង្កបង្កើនផលរបស់ប្រជាពលរដ្ឋជាប្រចាំ ព្រមទាំងសហការគ្នាឱ្យបានជិតស្និទ្ធក្នុងការគ្រប់គ្រង និងបែងចែកទឹកជូនប្រជាពលរដ្ឋឱ្យបានស្មើភាព និងគ្របដណ្តប់គ្រប់តំបន់ដែលកំពុងត្រូវការចាំបាច់ផងដែរ។

 

No comments:

Post a Comment

>

Pages