លោក ហួន ច័ន្ទថុន និយាយថា ខ្ញុំមានការសោកស្តាយចំពោះជំនួប រវាងក្រសួងសាធារណៈការ និងដឹកជញ្ជូន ជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ យោបល់ នៅព្រឹកនេះ ដោយលោក អុល ចាន់ឌឿន ប្រធានប្តូរវេនខែមករា មិនផ្តល់ឧិកាសឲ្យខ្ញុំធ្វើការចោទសួរ ក្រសួង - គេហទំព័រ ស្កាយប៉ុស្តិ៍
ផ្សាយពាណិជ្ជកម្ម
www.kehaktomporraksmeycheayden.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012 529 099>>

Breaking

Post Top Ad

Your Ad Spot

លោក ហួន ច័ន្ទថុន និយាយថា ខ្ញុំមានការសោកស្តាយចំពោះជំនួប រវាងក្រសួងសាធារណៈការ និងដឹកជញ្ជូន ជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ យោបល់ នៅព្រឹកនេះ ដោយលោក អុល ចាន់ឌឿន ប្រធានប្តូរវេនខែមករា មិនផ្តល់ឧិកាសឲ្យខ្ញុំធ្វើការចោទសួរ ក្រសួង

 


តាមរយៈសំណេមួយដែលបានបង្ហោះនៅលើផេកផ្លូវការរបស់លោក ហួន ច័ន្ទថុន ដែលបានបង្ហោះនៅរាត្រីថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៦ នេះ គេឃើញមានខ្លឹមសារថា ព្រឹកនេះ វាគឺជារឿងដ៏ហួសចិត្តមួយសម្រាប់ខ្ញុំ  ដែលបាន រៀបចំតាំងសំណួរជាច្រើន  ដើម្បីសុំការបំភ្លឺពីក្រសួង សាធារណៈការ និងដឹកជញ្ជូន  ទាក់ទិនទៅនឹងការទទួល ខុសត្រូវ របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន លើបញ្ហាគំនូសចរាចរណ៍តាមបណ្តារាជធានីក្រុង និងការថែ ទាំផ្លូវ  ដែលកសាងខាងមុខខូចខាងក្រោយ  តាម រយៈមិនមានអ្នកទទួលខុសត្រូវឲ្យបានច្បាស់លាស់  

 

ជំនួបអង្គប្រជុំ រវាងក្រសួងសាធារណៈការ និងដឹកជញ្ជូន ជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់  ដែល បានប្រព្រឹត្តនៅព្រឹកនេះ  ថ្ងៃទី១៥  ខែមករា ឆ្នាំ២០២៦ នេះ   គឺដំណើរការឡើងតាមរយៈឯកឧត្តម  អ៊ិត  សារ៉ុម ប្រធានប្រតិភូ នៃគណបក្សបំណងពលរដ្ឋ  ដោយមានការសម្របសម្រួលពីសំណាក់ឯកឧត្តមបណ្ឌិត ឈឹម ផលវរុណ  រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និង ផ្តល់យោបល់ ។

 


សំណេរបស់លោក ហួន ច័ន្ទថុន បន្តថា នៅក្នុងជំនួបថ្វីបើជាការអញ្ជើញស្នើសុំរបស់ឯកឧត្តម អ៊ិត សារ៉ុម ក៏ពិតមែនក្តី  ប៉ុន្តែក្នុងនាមរូបខ្ញុំជាប្រធាន ប្រតិភូមួយរូបផងដែរនោះ  ខ្ញុំបានព្យាយាមលើកដៃដើម្បីសុំសិទ្ធនៅ ក្នុងការចោទសួរជាមួយក្រសួងសាធារណៈ និងដឹកជញ្ជូនជាច្រើនលើកច្រើនសារ   ប៉ុន្តែមិនត្រូវបានលោក អុល ចានឌឿន  ដែលជាប្រធានប្តូរវេនខែមករា នេះមិនអនុញ្ញាត ដែលធ្វើឲ្យអ្វីដែលជាការទន្ទឹងរង់ចាំពាំនាំសំណួរ ដ៏មានសារៈសំខាន់របស់ខ្ញុំមិនអាចទទួលបាន ចម្លើយពីស្ថាប័នក្រសួងបាន ។

 

សំណួរ៤ ដែលខ្ញុំត្រៀមដើម្បីទទួលបានចម្លើយ  គឺទី១. ទាក់ទិននឹងគំនូសចរាចរណ៍បែងចែកទ្រូងផ្លូវ   គំនូសឆ្លង កាត់ផ្លូវ និងគំនូសគន្លងជាអទិភាពប្រើប្រាស់ផ្លូវ  នៅតាមបណ្តាទីរួមខេត្តមួយចំនួន  ជាពិសេសនោះគឺរាជធានី ភ្នំពេញ  គឺឃើញថាមានការរលប់អស់  មិនមានការយកចិត្តទុកដាក់ពីក្រសួង  ជួយគូសគំនូសឲ្យបានច្បាស់ ជាក់ស្តែងមានដូចជាផ្លូវវេងស្រេង  ផ្លូវចោមចៅ  ផ្លូវអូរដឹម  និងទីតាំងជាច្រើនទៀតក្នុងរាជធានីភ្នំពេញ ។  ប្រជាពលរដ្ឋអ្នកធ្វើដំណើរតែងអះអាងថា កន្លងមកប៉ូលីសចរាចណ៍តែងផាកពិន័យពួកគាត់ ប៉ុន្តែគំនូសចរា ចរណ៍ក្នុងក្រុង  បែរជាមិនមានអ្នកគូសឲ្យបានច្បាស់លាស់  ងាយឲ្យពលរដ្ឋបានឃើញ និងយល់ដឹងបន្ថែមពីច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក   

 


២.វិសាលភាព និងនិរន្តភាព  នៃការថែទាំផ្លូវ  កន្លងមកផ្លូវធ្វើតែងបានខូចមុនគម្រោងកំណត់   អ្នកម៉ៅការមួយ ចំនួន ធ្វើផ្លូវឲ្យរួចផុតតែពីដៃ  នៅពេលដែលមានបញ្ហាផ្លូវខូច គឺមិនមានអ្នកទទួលខុសត្រូវឲ្យបានពិតប្រាកដ ក្នុងការថែទាំ ។

៣.ចំពោះកាតព្វកិច្ចការិយាល័យសាធារណៈការ និងដឹកជញ្ជូនតាមបណ្តាខណ្ឌ-ក្រុង-ស្រុក តើមានកាតព្វកិច្ច ធ្វើអ្វីខ្លះ ជាក់ស្តែងនៅពេលដែលផ្លូវក្នុងមូលដ្ឋានខូច តើមានចំណែកណាខ្លះក្នុងការផ្សព្វផ្សាយដល់មន្ត្រីជំនាញ ពាក់ព័ន្ធ ទាមទាឲ្យរួមគ្នា ជួយគ្នាថែទាំផ្លូវកុំឲ្យបាត់បង់ ។

 

ទី៤.សមិទ្ធផលផ្លូវដែលកសាងបានរួចមកគឺជាថវិកាជាតិ   តើស្ថាប័នអ្នកថែទាំតើជាស្ថាប័នមួយណាពិតប្រាកដ កន្លងមករដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបញ្ជាក់ថា ផ្លូវមានការកសាងគម្រោង៣ស្ថាប័ន ផ្សេងគ្នា  គឺទី១.  គម្រោងរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន  ទី២.គម្រោងរបស់អភិវឌ្ឍន៍ជនបទ និងទី៣ គម្រងរដ្ឋបាលរាជធានីខេត្ត  ដោយគម្រោងទាំង៣នេះគឺជាថវិកាផ្សេងគ្នាសម្រាប់ការអភិវឌ្ឍន៍ ។ ជាសំណួរ ប្រតិភូយើងចង់ដឹងថា ថ្វីបើគម្រោងទាំង៣ផ្សេងគ្នា  ប៉ុន្តែចំពោះការថែរទាំ តើស្ថាប័នណាដែលជាអ្នកទទួលខុស ត្រូវក្នុងការថែទាំ ។

 

សំណេរលោក ហួន ច័ន្ទថុន បានបន្តថា តាមការលើកឡើងពីប្រជាពលរដ្ឋជាច្រើន ពួកគាត់អះអាងថា ពួកគាត់ មិនខ្វល់ពីហេតុផលចាក់ក្រាសស៊ីស្តើង ឬចាក់ស្តីស៊ីក្រាសលើការសាង់ផ្លូវអ្វីនោះទេ   ប៉ុន្តែអ្វីដែលពួកគាត់ចង់ បាននោះ គឺតើអ្នកណាជាអ្នកថែទាំផ្លូវឲ្យ បានចប់តាមគម្រោង   តើជាក្របខណ្ឌរដ្ឋ ឬក៏ជាក្រុមហ៊ុនម៉ៅការ ។  កុំឲ្យដូចពេលកន្លងមកផ្លូវធ្វើមិនទាន់បាន ពាក់កណ្តាលគម្រោងផង ផ្លូវខូចអស់  ពោលគឺគម្រោង១០ឆ្នាំ ធ្វើតែ៤ ឆ្នាំខូចម៉ត់ ។

 

ជាក់ស្តែងណាស់  ព្រោះតែមិនមានឧិកាសអាចចោទសួរជាមួយក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅព្រឹក ថ្ងៃនេះបាន វាក៏ជារឿងដ៏សោកស្តាយ  តែខ្ញុំសង្ឃឹមថា ចំពោះបញ្ហាផ្លូវនេះ ប្រតិភូយើងខ្ញុំអាចនឹងព្យាយាមសិក្សា បន្ថែម  ដើម្បីផ្តល់ជាទស្សនៈទាន  ជូនសម្តេចប្រមុខរាជរដ្ឋាភិបាល  នាពេលខាងមុខ ៕  

 

No comments:

Post a Comment

>

Pages