រដ្ឋបាលខេត្តស្ទឹងត្រែងបានរៀបចំពិធីចុះអនុស្សរណៈ(MOU) រវាងក្រុមហ៊ុនភូម៉ាឌី
ជាមួយក្រុមហ៊ុនមក ពីប្រទេស ជប៉ុន ក្នុងគោលបំណងជំរុញការវិនិយោគ
និងការនាំចេញផលិតផលកសិកម្ម ដោយផ្តោតជាពិសេសទៅលើកសិ ផល ដំណាំចេក ផ្លែចេកអំបូងលឿង
ទៅកាន់ទីផ្សារប្រទេសជប៉ុន និងទីផ្សារអន្តរជាតិនានា ដែលអាចធ្វើទៅរួច ។
ពិធីចុះអនុស្សរណៈ(MOU )នេះ ធ្វើឡើងនៅថ្ងៃទី១៥
ខែមករា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង
ព្រមទាំងតំណាងក្រុមហ៊ុនទាំងពីរ នឹងមានការចូលរួមពីមន្ទីរជំនាញអង្គភាពស្ថាប័ន ពាក់ ព័ន្ធមួយចំនួនថែមទៀតផងដែរ
។
ការចុះអនុស្សរណះលើវិស័យកសិកម្មនៅពេលនេះ
គឺមានគោលបំណងបង្កើនតម្លៃបន្ថែមដល់ផលិតផលកសិ កម្ម ក្នុងខេត្តដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់កសិករបង្កើតការងារថ្មីៗ
និងរួមចំណែកជំរុញកំណើនសេដ្ឋ កិច្ចមូលដ្ឋានតាមរយៈការអភិវឌ្ឍន៍ ខ្សែសង្វាក់ផលិតកម្មកសិកម្មប្រកបដោយចីរៈភាព
។
ក្នុងឱកាសនោះដែរ ឯកឧត្តម សុពុត្រា អភិបាលខេត្តស្ទឹងត្រែង
បានមានប្រសាសន៍ថា ភូមិសាស្រ្តខេត្តស្ទឹងត្រែង ស្ថានភាពដីមានអំណោយផលខ្ពស់ក្នុងការដាំដុះផ្លែចេកអំបូងលឿង
ក៍ដូចជាទាំងដំណាំផ្សេងទៀតរួមមាន ដើម ធុរេន
ស្វាយចន្ទីរ ស្វាយកែវល្មៀត ជាដើម ដែលមានគុណភាពល្អ និងសមស្របសម្រាប់ការនាំចេញទៅលក់នៅ
ទីផ្សារអន្តរជាតិ ។
លោកអភិបាលខេត្តបន្ថែមថា
ការសហការជាមួយក្រុមហ៊ុនជប៉ុនលើកនេះ នឹងជួយផ្តល់បច្ចេកទេសថ្មីៗ ស្តង់ដារ ផលិតកម្ម
ការកែច្នៃ ការវេចខ្ចប់ និងទីផ្សារ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារអន្តរជាតិឲ្យកាន់តែទូលំទូលាយមួយ
កម្រឹតទៀត ។
ភាគីក្រុមហ៊ុនជប៉ុន
ក៏បានបង្ហាញពីការចាប់អារម្មណ៍ និងការប្តេជ្ញាចិត្តក្នុងការវិនិយោគរយៈពេលវែង ដោយគាំ ទ្រកសិករមូលដ្ឋានតាមរយៈការផ្ទេរបច្ចេកវិទ្យា
ការទិញផលិតផលក្នុងតម្លៃសមរម្យ និងការធានាស្ថេរភាពទីផ្សារ នាំចេញផងដែរ ។
ការចុះអនុស្សរណៈយោគយល់នេះ ត្រូវបានចាត់ទុកថា
ជាជំហានសំខាន់មួយក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច រវាងខេត្តស្ទឹងត្រែង
និងដៃគូវិនិយោគបរទេស ព្រមទាំងរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល
ក្នុងការជំរុញការនាំចេញផលិតផលកសិកម្ម និងអភិវឌ្ឍកសិកម្មប្រកបដោយចីរៈភាព ។
ជុំវិញករណីនេះ លោកទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម
រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងផងដែរថា ខេត្តស្ទឹងត្រែង មានគម្រោងសម្បទានដីសេដ្ឋកិច្ចចំនួន១៣គម្រោង
ស្មើនឹង៩១,៦៧១ហិកតា
ដែលក្នុងនោះ ៤គម្រោងជារបស់ វិនិគិនកម្ពុជា,២គម្រោងរបស់វិនិគិនវៀតណាម
,៦គម្រោងរបស់វិនិយោគិនចិន និង១គម្រោងរបស់វិយោគិនថៃ ។
លោកប្រធានមន្ទីរបញ្ជាក់ថា គម្រោងទាំងអស់ខាងលើ
បាននឹងកំពុងវិនិយោគលើដំណាំកសិ-ឧស្សាហកម្ម ដូចជា ចេកអំបូងលឿង កៅស៊ូ ស្វាយចន្ទី
ស្វាយកែវល្មៀត ដើមអាកាស្យា ដើមម៉ៃសាក់ ធុរេន មៀន ម្ទេស និងដំណាំល្មើ ៕

No comments:
Post a Comment