នៅថ្ងៃសុក្រ ១៣រោច ខែបុស្ស ឆ្នាំម្សាញ់
សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ នេះ លោក យឹម ណន
ប្រធានគណៈកម្មាធិការបក្សមូលដ្ឋានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ខេត្តកំពង់ស្ពឺ អនុប្រធានក្រុមការងារចុះជួយស្រុកបសេដ្ឋ និងជាប្រធានក្រុមការងារចុះជួយឃុំពោធិម្រាល
បាននាំយកសម្ភារៈ បរិក្ខារមួយចំនួនដែលបានមកពីការចូលរួមរបស់ប្រជាសហគមន៍
និងអាជីវករប្រកបរបរកសិកម្ម ក្នុងខេត្តកំពង់ ស្ពឺ រួមមាន អង្ករ ស៊ុត សាច់
បន្លែផ្លែឈើ គ្រឿងទេសជាច្រើនមុខ គ្រាប់ពូជបន្លែចម្រុះ និងថវិកាមួយចំនួនទៀត ដើម្បីផ្ដល់ជូនក្រុមការងារក្រសួងកសិកម្មរុក្ខាប្រមាញ់
និងនេសាទប្រចាំគោលដៅឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ
សម្រាប់ចែកជូនក្រុមគ្រួសារវីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក។
នេះគឺជាសកម្មភាពថ្មីមួយទៀតហើយ ក្រោមការដឹកនាំរបស់លោក យឹម ណន ប្រធានគណៈកម្មាធិការបក្ស មូលដ្ឋានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ស្ពឺ ដែលបានចំណាយកម្លាំងកាយចិត្ត រួមនិងថវិកា ដើម្បីជួយរំលែកទុក្ខលំបាកប្រជាពលរដ្ឋរងទុក្ខ ដែលទទួលបានការសាទរយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋជា ច្រើនផងដែរ
ថា រូបលោក យឹម ណន និងក្រុមការងាររបស់លោក គឺជាមន្ត្រីដែលមានគុណធម៌ ព្រហ្មវិហារធម៌ ជួយយកអាសារពលរដ្ឋដោយស្មោះ ដោយមិនមានការរើសអើង ៕

.jpg)

No comments:
Post a Comment