លោក ហួន ច័ន្ទថុន
និយាយថា នៅថ្ងៃនេះថ្ងៃទី១៩ ខែមករា
ឆ្នាំ២០២៦ តាមបណ្តាញព័ត៌មាន Fresh News បានផ្សាយថា របាយ ការណ៍សង្ខេប
នៃច្បាប់ថវិកា របស់អគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញអំពីចំនួនប្រាក់បៀវត្សអប្បបរមា
(ទាបបំផុត) របស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ
ក្នុងឆ្នាំ២០២៦។
បើតាមរបាយការណ៍, ការចំណាយលើបន្ទុកបុគ្គលិក
ត្រូវបានគ្រោងចំនួន ១០ ៧១៧ ប៊ីលានរៀល (២.៦ពាន់លានដុល្លារ) សម្រាប់៖ (១)-បៀវត្ស
និងការដំឡើងឋានន្តរសក្តិ និងថ្នាក់ប្រចាំឆ្នាំរបស់មន្ត្រីរាជការស៊ីវិល
និងកង-កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និង
(២)-ការជ្រើសរើសមន្ត្រីក្របខ័ណ្ឌថ្មីជំនួសអ្នកចូល-និវត្តន៍ក្នុងឆ្នាំ ២០២៥ ។ ទន្ទឹមនេះ
បៀវត្សអប្បបរមារបស់មន្ត្រីរាជការស៊ីវិល និងកង កម្លាំងប្រដាប់អាវុធ ក្នុងឆ្នាំ២០២៦
មានស្ថានភាពដូចខាងក្រោម៖
បៀវត្សមន្ត្រីរាជការស៊ីវិលទូទៅ
ស្មើនឹង ១ ៣៩៦ ៩៥០ ៛ ( មួយលានសាមសិបប្រាំបួនម៉ឺនប្រាំមួយពាន់ប្រាំបួនរយហាសិបរៀល ។ បៀ
វត្សគ្រូបង្រៀន និង គ្រូពេទ្យ ស្មើនឹង ១ ៤៩៦ ៩៥០ ៛ ( មួយលានសែសិបប្រាំបួនម៉ឺនប្រាំមួយពាន់ប្រាំបួនរយហាសិបរៀល
។ បៀវត្ស នគរបាលជាតិ (ពលបាលត្រី) ស្មើនឹង ១ ៤៨៣
៩២៧ ៛ ( មួយលានសែសិបប្រាំបីម៉ឺនបីពាន់ប្រាំបួនរយម្ភៃប្រាំពីររៀល ។ ( ដោយគិត បញ្ចូលទាំងរបបអង្ករ ) បៀវត្សយោធិន (ពលទោ) ស្មើនឹង ១ ៣៤៦ ៥៥០ ៛ (
មួយលានសាមសិបបួនម៉ឺនប្រាំមួយរយហាសិបរៀល ។ (ដោយមិនទាន់គិតបញ្ចូលរបបអង្ករ)
ហើយបើគិតបញ្ចូលទាំងរបបអង្ករ ស្មើនឹង ១ ៤១៩ ៦៧៥ រៀល ( មួយលានសែសិបមួយម៉ឺនប្រាំ
បួនពាន់ប្រាំមួយរយចិតសិបប្រាំរៀល ។
សម្រាប់ឆ្នាំ ២០២៦
មន្ត្រីជាប់កិច្ចសន្យាទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ៧៩០ ០០០ រៀល។ លើសពីនេះ រាជរដ្ឋាភិបាល បាន គ្រោងថវិកាចំនួន ១៤០ប៊ីលានរៀល សមមូល
នឹងប្រមាណ ៣៥ លានដុល្លារអាម៉េរិក ដោយឡែកផ្សេងទៀត សម្រាប់បន្តអនុវត្ត ការកែ ទម្រង់ រដ្ឋបាលសាធារណៈ
ក្នុងនោះសម្រាប់គាំទ្រប្រព័ន្ធលើកទឹកចិត្តផ្នែកសមិទ្ធកម្ម ក្នុងរដ្ឋបាលសាធារណៈ
នៅតាមក្រសួង ស្ថាប័ន ចំនួន៦០ប៊ីលានរៀល សមមូលនឹងប្រមាណ១៥លានដុល្លារអាម៉េរិក។
ជាមួយគ្នានេះដែរ
ដើម្បីលើកកម្ពស់សុខភាពមន្ត្រីរាជការ រាជរដ្ឋាភិបាលក៏បាន គ្រោងថវិកាចំនួន
៨៦.២ប៊ីលានរៀល ក្នុងកញ្ចប់ថវិកា
របស់ក្រសួងសុខាភិបាល
សម្រាប់ការថែទាំសុខភាព មន្ត្រីរាជការស៊ីវិល នគរបាលជាតិ និងនិវត្តជន ព្រមទាំងបាន គ្រោងថវិកាចំនួន ៦ប៊ីលានរៀល
សម្រាប់បន្តគាំទ្ររបបសន្តិសុខសង្គម ផ្នែកហានិភ័យ ការងាររបស់មន្ត្រីសាធារណៈផងដែរ។
សម្រាប់ប្រាក់បំណាច់របស់ក្រុមប្រឹក្សារាជធានី
ខេត្ត ក្រុង ស្រុក ខណ្ឌ ក៏ដូចជាក្រុមប្រឹក្សា ឃុំ សង្កាត់ និងមន្ត្រីភូមិ
សម្រាប់ឆ្នាំ ២០២៦ មានស្ថានភាពដូចខាងក្រោម ៖ * ប្រធានក្រុមប្រឹក្សារាជធានី ខេត្ត ទទួលបាន ១ ៦៨៥
០០០ រៀល ( មួយលានហុកសិបប្រាំបីម៉ឺនប្រាំ ពាន់រៀល) ។ សមាជិកក្រុមប្រឹក្សារាជធានី
ខេត្ត ទទួលបាន ១ ២៨០ ០០០ រៀល ( មួយលានម្ភៃប្រាំបីម៉ឺនរៀល ) ។ ប្រធានក្រុមប្រឹក្សា ក្រុង
ស្រុក ខណ្ឌ ទទួលបាន ១ ៣៩៥ ០០០ រៀល ( មួយលានសាមសិបប្រាំបួនម៉ឺនប្រាំពាន់រៀល
) សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ទទួលបាន ១ ០៥០ ០០០ រៀល (
មួយលានប្រាំម៉ឺនរៀល ) មេឃុំ ចៅសង្កាត់
ទទួលបាន ១ ៣៤៥ ០០០ រៀល ( មួយលាន សាមសិបបួនម៉ឺនប្រាំពាន់រៀល ) ជំទប់ទី១ ទី២ ចៅសង្កាត់រងទី១ ទី២ ទទួលបាន ១ ០០៥
០០០ រៀល ( មួយលានប្រាំពាន់រៀល )
សមាជិកក្រុមប្រឹក្សាឃុំ
សង្កាត់ ទទួលបាន ៨៩៥ ០០០ រៀល ( ប៉ែតសិបប្រាំបួនម៉ឺនរៀល ) មេភូមិ ទទួលបាន ៥៧០ ០០០ រៀល ( ហាសិបប្រាំពីរម៉ឺន
) អនុប្រធានភូមិ ទទួលបាន ៤៤៥ ០០០ រៀល ( សែសិបបួនម៉ឺនប្រាំពាន់រៀល
) សមាជិកភូមិ ទទួលបាន ៤១៥ ០០០ រៀល ( សែសិបមួយម៉ឺនប្រាំពាន់រៀល ) ៕




No comments:
Post a Comment