ដំណឹងល្អ ! កងទ័ពជើងទឹកកម្ពុជា និងអាមេរិក នឹងធ្វើកម្មវិធីហ្វឹកហ្វឺនរួមគ្នា បង្ហាញចំណងមិត្តភាពលើកកម្ពស់ កិច្ចសហប្រតិបត្តិការយោធាកម្ពុជា-អាមេរិក - គេហទំព័រ ស្កាយប៉ុស្តិ៍
ផ្សាយពាណិជ្ជកម្ម
www.k-skypost.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012909375>>

Breaking

Post Top Ad

Your Ad Spot

ដំណឹងល្អ ! កងទ័ពជើងទឹកកម្ពុជា និងអាមេរិក នឹងធ្វើកម្មវិធីហ្វឹកហ្វឺនរួមគ្នា បង្ហាញចំណងមិត្តភាពលើកកម្ពស់ កិច្ចសហប្រតិបត្តិការយោធាកម្ពុជា-អាមេរិក

 


នាវាចម្បាំង USS CINCINNATI របស់សហរដ្ឋអាម៉េរិក បច្ចុប្បន្នបានចូលចតជាផ្លូវការនៅមូលដ្ឋានសមុទ្ររាម  នៃ ខេត្តព្រះសីហនុហើយ  នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦នេះ។  វត្តមាននាវាចម្បាំងនេះ នឹងមានវត្តមាននៅ មូលដ្ឋានសមុទ្ររាមរហូតដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ដែលជាដំណើរទស្សនកិច្ចមួយ   ដើម្បីលើកកម្ពស់ កិច្ចសហប្រតិបត្តិការវាងកងទ័ពកម្ពុជា និងសហរដ្ឋអាម៉េរិក។

 


ដូចការគ្រោងទុកនាវាចម្បាំងអាមេរិកមួយគ្រឿង ជាមួយនាវិកប្រមាណជា១០០នាក់ បានចូលដល់សមុទ្រកម្ពុជា

នាវាកងទ័ពជើងអាមេរិកដែលចូលចតនៅផែសមុទ្ររាមនេះ  មានឈ្មោះ USS CINCINNATI (LCS 20)  នាវានេះ មានទម្ងន់ប្រមាណជា ៣ពាន់តោន មានប្រវែងជិត ១៣០ម៉ែត្រ ហើយមានផ្ទុកឧទ្ធម្ភាគចក្រផងដែរ។ នាវាកងទ័ព ជើងអាមេរិក ដែលជានាវាកងទ័ពជើងទឹកបរទេសដំបូង ធ្វើដំណើរមកកាន់​កម្ពុជា​នៅដើមឆ្នាំ២០២៦ ដឹកនាំដោយ មេបញ្ជាការវរនាវីត្រី Andrew J.Recame

 


ដំណើរមកដល់នៃនាវាចម្បាំងអាមេរិក គឺត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយឧត្តមនាវីត្រី​ អុិន​ សុខេមរា​ មេបញ្ជាការ​រង​ មូលដ្ឋាន​សមុទ្រ​រាម​កងទ័ព​ជើង ​។  ក្នុងឱកាសសំចតនៅសមុទ្រកម្ពុជានេះ កងទ័ពជើងទឹកកម្ពុជា និងអាមេរិក នឹងកម្មវិធីហ្វឹកហ្វឺនរួមគ្នា និងការលេងកីឡាជាមួយគ្នាផងដែរ ដើម្បីរឹតចំណងមេត្រីភាព ។

 


នេះគឺជាទំនាក់ទំនងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិក រហូតមកដល់បច្ចុប្បន្នមានរយៈពេល ៧៦ឆ្នាំ ដោយ ចាប់ផ្តើមនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៥០ ក្រោយពេលបញ្ចប់សង្គ្រាមលោកលើកទី២។ ដោយឡែកកងទ័ពជើង ទឹកកម្ពុជា និងកងទ័ពជើងទឹកអាមេរិក  កន្លងមកក៏តែងបានផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការទៅវិញទៅ មកតាម រយៈការហ្វឹកហ្វឺននានា  ការចូលជួបសវនាការសម្តែងការគួរសម និងជួយឧបត្ថម្ភគាំទ្រផ្សេងៗទៀត។

 


ចាប់តាំងពីឆ្នាំ២០០៣ រហូតដល់ឆ្នាំ២០២៦នេះ នាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិក បានចូលសំចតបំពេញ ទស្សនកិច្ចសរុបទាំងអស់ចំនួន ៣១លើកជាមួយនឹងនាវាចំនួន ៣៧គ្រឿង។  មន្ត្រីកងទ័ពជើងទឹកកម្ពុជា ចាត់ទុក ដំណើរទស្សនកិច្ចនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តគោលនយោបាយបើកចំហ តម្លាភាព និងសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ ដើម្បីរួមចំណែកថែរក្សាសន្តិភាព និងស្ថិរភាពតំបន់។

 


ជាក់ស្តែង កម្ពុជាកំពុងបានបន្តគាំទ្រការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់អាស៊ាន និងឥណ្ឌូ-ប៉ាស៊ីហ្វិក តាម រយៈកិច្ចសហប្រតិបត្តិការដែលផ្អែកលើការគោរពអធិបតេយ្យភាព និងច្បាប់អន្តរជាតិ។ មន្ត្រី កងទ័ពជើងទឹកកម្ពុជា បានអះអាងថា កងទ័ពជើងទឹកកកម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការពង្រឹងកិច្ចសហប្រតិ បតិ្តការ រវាងកងទ័ពជើងទឹកប្រទេសទាំងពីរ ជាមួយការស្វាគមន៍បន្ថែមទៀតពីសំណាក់នាវាកងទ័ពជើងទឹក សហរដ្ឋអាមេរិក 

 




No comments:

Post a Comment

>

Pages