ដីព្រៃឡង់នៅចំនុចវាលព្រិចរាប់សិបហិចតាបច្ចុប្បន្នក្លាយទៅជានំខេក របស់លោក យាន ខន ឈូសឆាយទន្ទ្រាន កាន់កាប់បែបអនាធិបតេយ្យនៅក្រោមក្រសែភ្នែករបស់លោក ហេង តឹងឡាយ ប្រធានគ្រប់គ្រងសត្វព្រៃដែន ជម្រកសត្វព្រៃ ព្រៃឡង់ - គេហទំព័រ ស្កាយប៉ុស្តិ៍
ផ្សាយពាណិជ្ជកម្ម
www.k-skypost.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012909375>>

Breaking

Post Top Ad

Your Ad Spot

ដីព្រៃឡង់នៅចំនុចវាលព្រិចរាប់សិបហិចតាបច្ចុប្បន្នក្លាយទៅជានំខេក របស់លោក យាន ខន ឈូសឆាយទន្ទ្រាន កាន់កាប់បែបអនាធិបតេយ្យនៅក្រោមក្រសែភ្នែករបស់លោក ហេង តឹងឡាយ ប្រធានគ្រប់គ្រងសត្វព្រៃដែន ជម្រកសត្វព្រៃ ព្រៃឡង់

 


ដីព្រៃឡង់ដែលជាដីព្រៃអភិរក្សការពារដោយព្រះរាជក្រឹត្យគ្រប់គ្រងដោយមន្ទីរបរិស្ថានខេត្តព្រះវិហារ  ជាប់ភូមិ សាស្ត្រស្រុកពីរ គឺស្រុកជ័យសែន និងស្រុកឆែប នៅចំនុចវាលព្រិច ក្នុងភូមិសាស្ត្រនៃឃុំឆែបមួយ  ស្រុកឆែប  ខេត្ត ព្រះវិហារ  ដែលដីព្រៃក្នុងតំបន់អភិរក្សខាងលើជាច្រើនហិកតា បច្ចុប្បន្នត្រូវបានក្លាយទៅជានំខេក របស់បុគ្គល ឈ្មោះ យាន ខន  ដែលជាមេឈ្មួញមកពីខេត្តកំពង់ចាមចូលទៅឈូសឆាយទន្ទ្រានរំលោភកាន់កាប់និងអាស្រ័យ ផលបែបអនាធិបតេយ្យបានយ៉ាងត្រជាក់ចិត្ត ។

 

នៅក្រោមក្រសែភ្នែករបស់លោក ហេង តឹកឡាយ  ប្រធានគ្រប់គ្រងសត្វព្រៃដែនជម្រកសត្វព្រៃ ព្រៃឡង់ ។ ទាក់ ទិននឹងករណីនេះបុគ្គលដែលជាមេឈ្មួញឈ្មោះ យាន ខន​បានប្រាប់មកអង្គភាពសាព័ត៌មានយើងតាមប្រព័ន្ធ ទូរស័ព្ទថា ដីរបស់លោកគឺមានត្រឹម១៧.ទៅ១៨ហិកតាប៉ុណ្ណោះ ហើយដីទាំងនោះគឺលោកបានទិញពីអ្នកភូមិ នោះទេ​តែមួយរយ:នេះដោយសារតែសារព័ត៌មានចុះផ្សាយពីករណីដីទាំងហ្នឹង លោកក៌បានផ្អាកធ្វើសកម្មភាព និងឈួសឆាយសិនដែរ ។

 

ជុំវិញនិងបញ្ហានេះអង្គភាពយើងមិនអាចសុំការបំភ្លឺពីលោក ហេង តឹកឡាយ  ប្រធានគ្រប់គ្រងសត្វព្រៃ ដែនជម្រក សត្វព្រៃ ព្រៃឡង់បានទេនៅមុនម៉ោងផ្សាយនេះដោយទូរស័ព្ទចូលហើយលោកមិនទទួលបន្ទាប់មកលោកក៏បិត មិនអាចទាក់ទងបាន។

 

ដូចគ្នានេះដែរលោក មឿន សុភេទ  ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ  អង្គភាពយើងមិនអាចសុំកាបំភ្លឺពីលោក បានទេនៅមុនម៉ោងផ្សាយនេះ ដោយខាងអង្គភាពយើងខលទូរស័ព្ទទៅលោក គឺលោកចុចបិទ ។  គួរបញ្ជាក់ផង ដែរថា ករណីក្រុមឈ្មួញចូលទៅឈូនឆាយទន្ទ្រានកាន់កាប់ដីព្រៃក្នុងតំបន់អភិរក្សដែនជម្រកសត្វព្រៃ ព្រៃឡង នៅចំនុចខាងលើបើទោះបីកន្លងមកសាព័ត៏មានជាច្រើនអង្គភាពបានធ្វើកាចុះផ្សាយយ៉ាងណាក៏លោកមឿន សុភេទប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ រូបនេះដូចជាមិនមានចំណាត់ការផ្លូវច្បាប់ទៅលើ  ពួកក្រុមឈ្មួញ ទាំងនោះដែរ ។

 

ដែលការនេះបានធ្វើឲ្យមហាជនក៏ដូចប្រជាពលរដ្ឋដាក់កាសង្ស័័យថា បើសិនជាមន្ត្រីបរិស្ថានជាពិសេសគឺលោក ហេង តឹកឡាយ ប្រធានគ្រប់គ្រងសត្វព្រៃដែនជម្រកសត្វព្រៃ ព្រៃឡង់មិនបើកភ្លើងខៀវពួកក្រុមឈ្មួញទាំងនោះ ក៏មិនអាចចូលទៅទន្ទ្រានកាន់កាប់ដីព្រៃដែលជាដីការពារដោយព្រះរាជ្យក្រឹត្យយ៉ាងអនាធិបតេយ្យបានយ៉ាង

ដូច្នេះដែរ ។

 

គួររំលឹកផងដែរថា ចាប់តាំងពីលោក មឿន សុភេទ មកកាន់មុខតំណែងជាប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ មកសកម្មភាព នៃបទល្មើសរបស់ក្រុមឈ្មួញដឈួសឆាយរុករានទន្ទ្រានកាន់កាប់ដីព្រៃក្នុងតំបន់អភិរក្សព្រៃឡង់ របស់ក្រុមឈ្មួញហាក់មានកាកើនឡើងទ្វេរមួយជាពីរ ដែលនេះសបញ្ជាក់ឲ្យឃើញថា ប្រធានមន្ទីរបរិស្ថានរូប នេះហាក់មិនមានសមត្ថភាព ឬមួយក៏លោកចាត់ទុកលោកហេងតឹកឡាយប្រធានគ្រប់គ្រងសត្វព្រៃដែនជម្រក សត្វព្រៃ ព្រៃឡងនិងលោកយាន ខននិងបក្ខពួក នៃក្រុមឈ្មួយមួយក្តាប់តូចជាត្រីចង្វាសម្រាបតែចិញ្ចឹមឆ្តោនោះទេ បើសិនដូច្នោះមែនប្រជាពលរដ្ឋស្នើដល់ឯកឧត្តម គីម រិទ្ធី  អភិបាលនៃគណអភិបាលខេត្តព្រះវិហារមេត្តាមើល ក្រុមមន្ត្រីទាំងនេះផងបើមិនអញ្ចឹងទេដីព្រៃឡង់ ស្ថិតក្នុងស្រុកចំនួន២ គឺស្រុកឆែប និងស្រុកជ័យសែន រលាយហិន ហោចធ្លាក់ទៅលើដៃក្រុមឈ្មួញ១ក្តាប់តូច និងបាត់បង់២ក្នុងរង្វង់ នៃផែនទីនាពេលដ៏ខ្លីខាងមុខជាក់ជាមិនខាន ឡើយ ៕

No comments:

Post a Comment

>

Pages