តាមរយៈសំណេមួយ ដែលបានបង្ហោះនៅលើផេកផ្លូវការរបស់លោក
ហួន ច័ន្ទថុន នៅថ្ងៃនេះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នេះ គេឃើញមានខ្លឹមសារថា ថ្ងៃនេះតាមរយៈបណ្តាញព័ត៌មាន Fresh News បានបញ្ជាក់ថា កាលពីថ្ងៃទី២៦
ខែមករា ឆ្នាំ២០២៦ ម្សិលមិញ នេះលោក កែវ ឈា ឯកអគ្គរាជទូត
និងជាតំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងមន្រ្តីបេសក កម្ម
បានចូលរួមក្នុងកិច្ចជជែកដេញដោលកម្រិតខ្ពស់ប្រចាំខែធ្នូ
របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពី
“ការបញ្ជាក់ឡើងវិញនូវច្បាប់អន្តរជាតិ៖ មាគ៌ាឆ្ពោះទៅរកសន្តិភាព យុត្តិធម៌
និងពហុភាគី” នៅទីស្នាក់ការអង្គការសហប្រជាជាតិថ្មី។
.
សំណេនោះបន្តថា នៅក្នុងសេចក្តីថ្លែងការណ៍គាត់បានសង្កត់ធ្ងន់លើបញ្ហាគន្លឹះចំនួនបី៖
(១)
ការហាមឃាត់ការគំរាមកំហែង
ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងសុចរិតភាពទឹកដីរបស់រដ្ឋណាមួយ ស្របតាមមាត្រា ២.៤ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ
ដែលជាការរំលោភច្បាប់អន្តរជាតិ។
(២)
ការដោះស្រាយវិវាទដោយសន្តិវិធី
គឺជាកាតព្វកិច្ចស្របច្បាប់ដែលរដ្ឋសមាជិកត្រូវតែអនុវត្ត
ជាពិសេសការដោះស្រាយវិវាទតាមរយៈតុលាការយុត្តិធម៌អន្តរជាតិ
ដែលជាយន្តការដែលអាចជឿទុកចិត្តបាន
និងធានាបាននូវសន្តិភាពយូរអង្វែងសម្រាប់រដ្ឋសមាជិក។
(3) ការគោរពច្បាប់មនុស្សធម៌អន្តរជាតិ គឺជាធាតុដ៏
ចាំបាច់និងមិនអាចគ្រប់គ្រងបាននៃច្បាប់អន្តរជាតិ។ សកម្មភាពនៃការឈ្លានពានប្រឆាំងនឹងជនស៊ីវិលស្លូតត្រង់ ការបំផ្លាញនិងភូមិគ្រឹះទ្រព្យសម្បត្តិស៊ីវិល ការទប់ស្កាត់ជនស៊ីវិលត្រឡប់មកវិញ ការកាន់កាប់ទឹកដីដោយខុសច្បាប់ និងការខូចខាតបេតិកភណ្ឌវប្បធម៌គឺជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។
តាមរយៈប្រសាសន៍របស់លោក
កែវ ឈា នេះបានបង្ហាញថា ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយក្តី អង្គការ សហប្រជាជាតិ ក៏នៅតែមានគោលជំហរគាំទ្រទង្វើល្អនិងរុញច្រាននូវទង្វើឈ្លានពាន
ដោយចាត់ទុកទង្វើ ឈ្លានពាន គឺជាឧក្រិដ្ឋកម្មយ៉ាងធ្ងន់ធ្ងរ
ដែលប្រជាជាតិក្នុងពិភពលោកមិនចង់បាន ។
សំណេរបស់លោក ហួន
ច័ន្ទថុន បន្តថា ក្នុងស្មារតីនេះ ក្នុងនាមយើងជាខ្មែរ សូមងាកចេញពីមនោគមនយោ បាយក្រៅប្រទេសដែលបម្រើបុគ្គលនិយម
ហើយមកគាំទ្ររាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ចេញពីការបោះឆ្នោតនេះឲ្យបានច្រើនឡើង ដើម្បីបន្តយន្តការ តស៊ូក្តីផ្លូវច្បាប់លើឆាកអន្តរជាតិឲ្យទទួលជោយជ័យជាផ្លែផ្កា ឲ្យបានឆាប់តាមគោលបំណងរបស់យើងទាំងអស់គ្នា ៕





No comments:
Post a Comment