ក្រសួងកសិកម្ម និងមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ចុះប្រមូលផលកសិផល ឧបត្ថម្ភជូនកងទ័ពយោធភូមិភាគទី៣ - គេហទំព័រ ស្កាយប៉ុស្តិ៍
ផ្សាយពាណិជ្ជកម្ម
www.k-skypost.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012909375>>

Breaking

Post Top Ad

Your Ad Spot

ក្រសួងកសិកម្ម និងមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ចុះប្រមូលផលកសិផល ឧបត្ថម្ភជូនកងទ័ពយោធភូមិភាគទី៣


 

ក្រោមការដឹកនាំផ្ទាល់ពី ឯកឧត្តម កៅ ផល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយលោកប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ និងមន្ត្រីជំនាញបានចុះពិនិត្យសមិទ្ធផល និងប្រមូលផលកសិផលជាច្រើនមុខនៅក្នុងបរិវេណមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ។


‎លោក យឹម ណន ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តបានមានប្រសាសន៍ថា នេះគឺជាសកម្មភាពសបញ្ជាក់ពីការយកចិត្តទុកដាក់ និងសាមគ្គីភាពយ៉ាងស្អិតរមួត រវាងមន្ត្រីកសិកម្ម និងកងកម្លាំងប្រដាប់អាវុធ ដើម្បីធានាបាននូវកម្លាំងមាំមួនក្នុងការការពារបូរណភាពទឹកដី។ ការនាំយកស្បៀងអាហារទាំងនេះ មិនត្រឹមតែជាការជួយសម្រាលបន្ទុកជីវភាពរបស់កងទ័ពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការលើកទឹកចិត្តយ៉ាងធំធេងដល់បងប្អូនកងទ័ពឱ្យបន្តបំពេញភារកិច្ចការពារជាតិមាតុភូមិដោយស្មារតីរឹងមាំ។ បន្លែ អង្ករ និងស៊ុតមាន់ទាំងអស់នេះក៍មានការចូលរួមពីខាងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត យុវជនកាយរិទ្ធខេត្ត សសយកខេត្ត និងកាកបាតក្រហមខេត្តផងដែរ។


‎ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម កៅ ផល អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថានេះមិនមែនជាលើកចុងក្រោយឡើយ ដោយមន្ទីរបានកំពុងតែដំណើរការដាំដុះក្នុងអង្គភាព និងសហការជាមួយ ក្រុមយុវជកាយរិទ្ធិ នៃមន្ទីរអប់រំយុវជន និងកីឡាខេត្ត នឹងសហគមន៍កសិកម្ម តាមការណែនាំរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត បានណែនាំឱ្យមន្ទីរកសិកម្មរាជធានី-ខេត្ត ជុំរុញការដាំដុះបន្លែគ្រប់រូបភាព នៅសហគមន៍កសិកម្ម និងសាលារៀន ធ្វើយ៉ាងណាឱ្យមានភោគផលជាប្រចាំ ដើម្បីផ្គត់ផ្គង់ជូនទៅដល់គ្រួសារវីរះកងទ័ព និងជនភៀសសឹកនៅតាមបន្ទាត់ព្រំដែន។


‎ឯកឧត្តមបានបន្តទៀតថា ក្រសួងនឹងបន្តជំរុញឱ្យមន្ទីរកសិកម្មខេត្ត បង្កើនការដាំដុះបន្លែបង្ការ និងការចិញ្ចឹមសត្វឱ្យកាន់តែសម្បូរបែប មិនត្រឹមតែនៅក្នុងបរិវេណមន្ទីរប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រីកទៅដល់តាមបណ្ដាសហគមន៍កសិកម្មនានាទូទាំងខេត្ត។  ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ មន្ទីរអប់រំ យុវជន និងកីឡា, យុវជនកាយរិទ្ធ, សសយក និងកាកបាតក្រហមកម្ពុជាខេត្ត ដែលបានរួមកម្លាំងគ្នាយ៉ាងសកម្ម ក្នុងយុទ្ធនាការមនុស្សធម៌ និងការងារសង្គមដ៏មានអត្ថន័យនេះ។ ក្នុងនាមតំណាងក្រសួងកសិកម្ម ឯកឧត្តមប្ដេជ្ញានឹងបន្តអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ក្នុងការយកចិត្តទុកដាក់លើសុខទុក្ខរបស់វីរកងទ័ព ដែលកំពុងឈរជើងការពារទឹកដីនៅតាមបន្ទាត់ព្រំដែនផងដែរ។



No comments:

Post a Comment

>

Pages