ប្រធានប្រតិភូគណបក្សនយោបាយ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ចំនួន៣១បក្ស នឹងចូលរួម ប្រជុំប្រចាំឆមាសជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ - គេហទំព័រ ស្កាយប៉ុស្តិ៍
ផ្សាយពាណិជ្ជកម្ម
www.k-skypost.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012909375>>

Breaking

Post Top Ad

Your Ad Spot

ប្រធានប្រតិភូគណបក្សនយោបាយ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ចំនួន៣១បក្ស នឹងចូលរួម ប្រជុំប្រចាំឆមាសជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ

 


តាមរយៈការផ្សាយចែករំលែកនៅលើផេកផ្លូវការ របស់លេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោ បល់  ដែលបានផ្សាយចែករំលែកកាលពីថ្ងៃ២៩ មករា ឆ្នាំ២០២៦ ម្សិលមិញនេះ គេឃើញមានខ្លឹមសារសំណេ ថា  លេខាធិការដ្ឋានឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់  មានកិត្តិយសសូមជម្រាបជូន ប្រជាពលរដ្ឋខ្មែរ ទូទៅ និងគ្រប់និន្នាការ ទាំងក្នុងប្រទេស ទាំងក្រៅប្រទេស ព្រមទាំង អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ  ឲ្យបាន ជ្រាបថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានកិច្ចប្រជុំប្រចាំឆមាសលើកទី៤ ក្រោម អធិបតីភាពដ៏ ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រ ព្រឹត្តទៅនាថ្ងៃពុធ ២រោច  ខែមាឃ  ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦   ចាប់ ផ្តើមពីម៉ោង ០៨ និង៣០នាទី  នៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព)  តាមកម្មវិធី ដូចតទៅ ៖

 


១. សុន្ទរកថាបើកកិច្ចប្រជុំ និងការវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ប្រតិភូគណបក្សឧត្តមក្រុម- ប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់ ក្នុងការផ្តល់ទស្សនទានស្ថាបនារយៈពេល ២៤ខែកន្លងមក ដោយ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត  ២. មតិរបស់ប្រធានប្រតិភូគណបក្សនីមួយៗ   អំពីចក្ខុវិស័យនៃការរំពឹងទុកក្នុងការអភិ វឌ្ឍន៍អភិបាលកិច្ច  ដោយប្រធានប្រតិភូគណបក្ស (ម្នាក់ៗរយ:ពេល ៦នាទី)  ៣. ការខិតខំប្រឹងប្រែងរបស់រាជ រដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដើម្បីលើកស្ទួយប្រសិទ្ធភាពន ការអនុវត្តន៍ជាក់ស្ដែងនូវគោលនយោបាយ បញ្ចកោណដំណាក់កាលទី១ ជាមួយនឹងបច្ចុប្បន្នភាពសង្គមជាតិ  ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

 


ខ្លឹមសារបន្តថា បន្ទាប់ពីកិច្ចប្រជុំ ក៏នឹងមានសន្និសីទកាសែត ដែលផ្តល់ជូនដោយឯកឧត្តមបណ្ឌិត ឈឹម ផលវរុណប្រធានលេខាធិការដ្ឋានឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ផងដែរ​ ។

 

កួរបញ្ជាក់ថា ស្ថិតនៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ក្រោមការដឹកនាំយ៉ាងយកចិត្តទុកដាក់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងនាមសម្តេចនាយករដ្ឋមន្ត្រីផងនោះ សម្តេចបានផ្តល់អទិភាពយ៉ាង ច្រើនជូនបណ្តាប្រតិភូគណបក្សនយោបាយក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់  ដើម្បីផ្តល់នូវគំនិត និងយោបល់ជាច្រើនជូនដល់សម្តេច  ក្នុងនោះរួមមានដូចជា ទស្សនៈទាន  សំណូមពរ  សំណើស្នើសុំ និងរបាយ ការណ៍ជាច្រើនទៀតដែលឆ្លុះបញ្ចាំងអំពីភាពអសកម្មរបស់មន្ត្រីរាជការរបស់រដ្ឋាភិបាល  ដើម្បីដាក់ជូនសម្តេច មានចំណាត់ការតាមបណ្តាក្រសួង  ដោយតម្រូវឲ្យរដ្ឋមន្ត្រីតាមបណ្តាក្រសួងជាច្រើនកែលំអរចំណុចចន្លោះប្រ ហោងរបស់ខ្លួន  ដោយទទួលបានលទ្ធផលគួរជាទីកោតសសើរផងដែរ ៕

No comments:

Post a Comment

>

Pages