ច្រាំងទន្លេក្នុងក្រុងកំពង់ចាមបាក់ស្រុតនៅវេលាម៉ោង១២យប់ អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះពិនិត្យ និងដាក់បម្រាមបញ្ចៀសគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ - គេហទំព័រ ស្កាយប៉ុស្តិ៍
ផ្សាយពាណិជ្ជកម្ម
www.k-skypost.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012909375>>

Breaking

Post Top Ad

Your Ad Spot

ច្រាំងទន្លេក្នុងក្រុងកំពង់ចាមបាក់ស្រុតនៅវេលាម៉ោង១២យប់ អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះពិនិត្យ និងដាក់បម្រាមបញ្ចៀសគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ

 


ច្រាំងទន្លេសួនច្បារក្រាលការ៉ូឡា នៅចំណុចកោះពេជ្រ ស្ថិតក្នុងភូមិទី ១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម  បាន បាក់ស្រុតនៅវេលាម៉ោង ១២យប់ថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២៦ ដែលក្រោយហេតុការណ៍ភ្លាមៗលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យ និងដាក់បម្រាម  ដើម្បី បញ្ជៀសការគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ។

 


បើតាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា ដោយសារទឹកទន្លេមេគង្គឆ្នាំនេះ បានហក់ឡើងលឿន និងស្រក វិញក៏លឿន បណ្តាលឱ្យច្រាំងទន្លេជាច្រើនរងការបាក់ស្រុត ដោយឡែក សួនច្បារក្រាលការ៉ូឡា ស្ថិតនៅតាម បណ្តោយមាត់ទន្លេ ក្នុងភូមិទី ១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ត្រូវបានប្រេះ បាក់ស្រុត ជាបន្តបន្ទាប់ផងដែរ ដោយចាប់តាំងពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២៦ រហូតដល់ម៉ោង ១២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣១

ខែ ឆ្នាំដដែល ច្រាំងទន្លេនៅចំណុចកើតហេតុ បានបាក់ស្រុតប្រវែងប្រមាណជា ១០០ម៉ែត្រ ទទឹងប្រមាណជា ១០ម៉ែត្រ ។

 


មន្ត្រីដដែលបានបញ្ជាក់ថា បន្ទាប់ពីកើតហេតុភ្លាមៗ លោក អ៊ុន ចាន់ដា បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ អញ្ជើញចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែង និងដាក់ចេញនូវវិធានការបន្ទាន់ ក្នុងការស្តារ និងបញ្ជៀសការគ្រោះ ថ្នាក់ដល់ប្រជាពលរដ្ឋ ដោយលោកអភិបាលខេត្ត បានណែនាំឱ្យអាជ្ញាធរសង្កាត់/ក្រុង រៀបចំដាក់ស្លាកសញ្ញា គ្រោះថ្នាក់ នៅកន្លែងដែលប្រេះស្រុត ដើម្បីជៀសវាងធ្វើឲ្យអ្នកដំណើរ មានគ្រោះថ្នាក់ដោយប្រការណាមួយនោះ។

 


ទន្ទឹមនិងនោះ លោកអភិបាលខេត្ត ក៏បានណែនាំប្រធានមន្ទីរធនធានទឹក និងឧតុនិយម រៀបចំក្រុមការងារចុះ សិក្សាស្ថានភាពជាក់ស្តែង ចំពោះករណីនេះ ដើម្បីធ្វើរបាយការណ៍ដាក់ទៅគណៈកម្មការគ្រប់គ្រងគ្រោះមហន្ដ រាយថ្នាក់ខេត្ត និងក្រសួងពាក់ព័ន្ធ ដើម្បីជួសជុលស្តារឡើងវិញ ហើយក៏ជាការការពារកុំឲ្យបាក់ច្រាំងទន្លេកាន់តែ ខ្លាំង និងមានហានិភ័យកាន់តែខ្ពស់នាពេលខាងមុខទៀត ៕

 


No comments:

Post a Comment

>

Pages