នៅព្រឹកថ្ងៃទី១
ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម
នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈ បញ្ជាការឯកភាពរដ្ឋបាលខេត្ត
ដឹកនាំកងកម្លាំងចុះត្រួតពិនិត្យទីតាំងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា
( Online
Scams) ក្នុងបរិវេណកាស៊ីណូវ៉ាន់ឆឹង (A7)
ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
កម្លាំងនគរបាលជំនាញ
នៃអគ្គស្នងការស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយគណៈបញ្ជាការខេត្ត ស្វាយរៀង
បានបើកប្រតិបត្តិការទ្រង់ទ្រាយធំបង្ក្រាបទីតាំង Online Scams ក្នុងក្រុងបាវិត
បានឃាត់ខ្លួនជន បរទេសជាង ២ពាន់នាក់។



No comments:
Post a Comment