រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រារព្ធពិធីបុណ្យមាឃបូជាយ៉ាងអធិកអធម នៅវត្តមុនីរង្សីវត្តនារាម (វត្តម្រុំខាងជើង) - គេហទំព័រ ស្កាយប៉ុស្តិ៍
ផ្សាយពាណិជ្ជកម្ម
www.k-skypost.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012909375>>

Breaking

Post Top Ad

Your Ad Spot

រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រារព្ធពិធីបុណ្យមាឃបូជាយ៉ាងអធិកអធម នៅវត្តមុនីរង្សីវត្តនារាម (វត្តម្រុំខាងជើង)

 


ថ្ងៃទី០២  ខែកុម្ភៈ  ឆ្នាំ២០២៦  ឯកឧត្តម យឹម សុខុម  ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ឯកឧត្តម  ជាម  ច័ន្ទសោ ភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ ម៉េង វ៉ាន់ដានីន បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យ មាឃបូជា ដែលបានប្រារព្ធឡើងយ៉ាងអធិកអធម័ នៅវត្តមុនីរង្សីវត្តនារាម (វត្តម្រុំខាងជើង) ​ នាព្រឹកថ្ងៃចន្ទ១៥ កើត  ខែមាឃ  ឆ្នាំម្សាញ់ ត្រីស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០២  ខែកុម្ភៈ  ឆ្នាំ២០២៦ ស្ថិតនៅភូមិទួលគោក សង្កាត់ស្វាយក្រវ៉ាន់  ក្រុងច្បារមន ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ  លោក លោកស្រី  អភិបាលរងខេត្ត  មន្ត្រីរាជការជុំវិញខេត្ត  កងកម្លាំងប្រដាប់អាវុធ  លោកគ្រូ  អ្នកគ្រូ  សិស្សានុសិស្ស និងបងប្អូនពុទ្ធបរិស័ទ្ធយ៉ាងច្រើនកុះករ ។


ការប្រារព្ធពិធីបុណ្យមាឃបូជា  គឺជាការបង្ហាញពីសទ្ធាជ្រះថ្លាចំពោះព្រះរតនៈត្រ័យ  និងជាការដឹងគុណយ៉ាង ជ្រាលជ្រៅចំពោះបុព្វការីជន និងវីរកងទ័ពដែលបានពលីដើម្បីជាតិមាតុភូមិ ។  យើងរួមគ្នាថែរក្សាសន្តិភាពដើម្បី បន្តលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា និងសីលធម៌សង្គមឱ្យកាន់តែរីកចម្រើន។​ ការប្រារព្ធពិធីបុណ្យនេះមិនត្រឹម តែជាការគោរពតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្ត ក្នុងការថែរក្សាការពារសន្តិសុខ និងសណ្ដាប់ធ្នាប់  ជូនប្រជាពល រដ្ឋក្នុងឱកាសបុណ្យទាននានា ។


ក្នុងឱកាសដ៏ថ្លៃថ្លានេះថ្នាក់ដឹកនាំខេត្ត និងពុទ្ធបរិស័ទថ្វាយគ្រឿងសក្ការៈបូជាដើម្បីរំលឹកដល់គុណបុណ្យព្រះ សម្មាសម្ពុទ្ធ ដែលទ្រង់បានបង្កើត "ព្រះឱវាទបាតិមោក្ខ"  និងការដាក់ព្រះជន្មាយុសង្ខារ។  ឯកឧត្តមគណៈអធិបតី និងសប្បុរសជន បានរួមគ្នារាប់បាត ដើម្បីប្រមូលបច្ច័យនិងចង្ហាន់ប្រគេនព្រះសង្ឃ ក្នុងគោលបំណងឧទ្ទិសកុសល ផលបុណ្យជូនដល់បុព្វការីជន ញាតិការទាំងប្រាំពីរសន្តាន និងជាពិសេសគឺវិរៈកងទ័ពដែលបានពលីជីវិត  ដើម្បី បុព្វហេតុការពារជាតិ មាតុភូមិ និងសន្តិភាព ។


ឯកឧត្តមអភិបាលខេត្ត ក៏បានមានប្រសាសន៍សង្កត់ធ្ងន់ផងដែរថា  ការប្រារព្ធពិធីបុណ្យសាសនានៅថ្ងៃនេះ គឺកើតចេញពីផ្លែផ្កានៃ "សន្តិភាព" ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញក្នុងការគោរព ប្រតិបត្តិជំនឿសាសនា និងជួបជុំគ្នាធ្វើបុណ្យទានយ៉ាងសប្បាយរីករាយ ។ ពិធីបុណ្យមាឃបូជានេះ បានបញ្ចប់ ទៅក្នុងបរិយាកាសជ្រះថ្លា និងស្នាមញញឹម  ដែលបង្ហាញពីការរួបរួមគ្នាយ៉ាងរឹងមាំ រវាងវិស័យពុទ្ធចក្រ និង អាណាចក្រ ក្នុងទឹកដីខេត្តកំពង់ស្ពឺផងដែរ  




No comments:

Post a Comment

>

Pages