ពិធីជួបជុំផ្សព្វផ្សាយអំពីច្បាប់ព្រៃឈើនេះដែររៀបចំឡើងដោយរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ
ក្រោមអធិបតីភាព លោក កែវ សុភ័ក្រ អភិបាលរងស្រុកស្ទោង សមាសសភពចូលរួមមាន, លោក
មាម ស៊ីតូ នាយសង្កាត់រដ្ឋបាល ព្រៃឈើស្ទោង ។ លោក ឈឿង គុណ
នាយរងសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្ទោង លោក
អែម សំអុន អនុប្រ ធានការល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន ព្រមទាំងក្រុមប្រឹក្សាឃុំពពក
លោកមេភូមិអន្លង់ក្រាញ់ ព្រមទាំងប្រជាពលរដ្ឋចូលរួមសរុបចំនួន 54 នាក់ស្រី 38 នាក់ ។
ពិធីនេះប្រារព្វធ្វើឡើងនាំថ្ងៃទី៣
ខែគុម្ភៈ ឆ្នាំង២០២៦ នេះនៅភូមិ អន្លង់ក្រាញ់ ឃុំពពក ស្រុកស្ទោង ក្នុងបរិ វេណ វត្តអន្លង់ក្រាញ់ ខេត្តកំពង់ធំ គោលបំណងអោយពលរដ្ឋ លោកមានការយល់ដឹងអោយបានទូលំទូលា
អំពីច្បាប់ព្រៃឈើងាយស្រួលក្នុងការប្រកបមុខរបរប្រចាំថ្ងៃ និងប្រើប្រាស់ផលអនុផលព្រៃឈើ
ចំគោលដៅ មិនជាប់ពាក់ព័ន្ធទៅនិងផ្លូវច្បាប់ព្រៃឈើកម្ពុជា
។
លោកនាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្ទោងក៍បានបញ្ជាក់បង្ហាញផងដែរថា
ការប្រើប្រាស់អនុផលព្រៃឈើ លក្ខណៈគ្រួសាតាមទម្លាប់ប្រពៃណីក្នុងតំបន់ក្តី ការប្រើប្រាស់ទាំងនោះក៍មានចំណែកខុសនិងផ្លូវច្បាប់ដែរ តែ នៅត្រង់ថាច្បាប់ក៍មានការយោគយល់ផងដែរ ជៀសមិនផុតទេ រស់នៅជាមួយព្រៃឈើរមែងតែងតែអាស្រ័យ ផលជាមួយព្រៃឈើ
។
លោកថា មុននិងឈានដល់ការអនុវត្តន៍ច្បាប់ក៏មានការណែនាំ
ធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពការប្រ ព្រឹតដែលជាប់កំរិត ចាត់ទុកថាជាបទល្មើលផ្លូវច្បាប់ដែលបានចែងរួចមកហើយ
ក្នុងលក្ខខណ្ឌមិនរាងចាល
លោកលើកជាឧទាហរណ៍
ការកាប់ទន្ទ្រានដីព្រៃធ្វើកម្មសិទ្ធលក់ចែកចាយបន្តរ ការអារពុះជ្រៀកឈើចរា ចរណ៍ជួញដូរដោយខុសច្បាប់
ណែនាំមិនរាងចាល ទាំងនេះជាបទល្មើសជាក់ស្តែង បុគ្គលទាំងនោះប្រឈម និងច្បាប់ជាកំហិត
។ ក្នុងនាមលោកជាមន្ត្រីរដ្ឋាបាលព្រៃឈើ ចង់បានចង់ឃើញពលរដ្ឋក្នុងមូលដ្ឋានយើងចេះ ស្រលាញ់ព្រៃឈើ ចូលរួមការពារព្រៃឈើទាំងអស់គ្នា
ជាពិសេសចេះប្រើប្រាស់ផលអនុផលព្រៃឈើសមស្រប ទៅតាមច្បាប់ ស្តីពី ព្រៃឈើកម្ពុជា ។
រដ្ឋបាលព្រៃឈើនិងបន្តរធ្វើពិធិផ្សព្វផ្សាយនេះ
អោយបានទូលំទូលាយបន្តរទៀតនៅតាមភូមិឃុំក្នុងតំបន់ដែល គ្របដណ្តប់ដោយព្រៃឈើក្នុងភូមិសាស្ត្រ
ស្រុកស្ទោងបន្តទៀត ដើម្បីចែករំលែកចំណេះដឹងដល់ពលរដ្ឋយើង
លោកនាយ
សង្កាត់បញ្ជាក់បន្ថែមថាបន្ទាប់ពី ផ្សព្វផ្សាយនេះ ក៍ដូចជាជូនតំណឹង
ចាប់ពីពេលនេះទៅមិន អនុញ្ញាតអោយមានការចរាចរណ៍ជួញដូរបទល្មើសព្រៃឈើ មិនថា អុស
ខ្នាតឈើស្រស់ ឡដុតធ្យូងឈើស្រស់ ការកាន់កាប់ហ៊ុំព័ទ្ធដីព្រៃរដ្ឋជាដើម
រដ្ឋបាលព្រៃឈើដាក់គោលការណ៍ផ្តោតលើបីចំណុចសំខាន់រួមមាន ១ ផ្សព្វផ្សាយជូនដំណឹង ២ ធ្វើកិច្ចសន្យា បើរកឃើញថាមានបុគ្គលណាពលរដ្ឋណាប្រព្រឹត្តទៅល្មើសព្រៃឈើ ៣.អនុវត្តន៍និតិវិធីជន្មាញតែម្តង បើរក ឃើញថា
បុគ្គលទាំងនោះមិនរាងចាល អនុគ្រោះអោយប្រើប្រាស់អនុផលព្រៃឈើ
ដូចជាអុសដុត ឈើងាប់ តូចៗបំរើ តម្រូវការចាំបាច់ផ្សេងៗប្រចាំគ្រួសារ
ក្នុងពិធីការពិធីបុណ្យផ្សេងៗ សង្ឃឹមថាពលរដ្ឋយើងនិងយល់
ចូលរួមទាំងអស់គ្នា ការពារព្រៃឈើជាប្រយោជន៍សង្គមជាតិទាំងមូល ៕



No comments:
Post a Comment