ផ្លូវនៅវត្តមហាសាគរកោះប្រាំរយ
ស្ថិតនៅភូមិគោកអណ្ដែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល មាន ចំនួនពីរឃុំចូលវត្តជាប់ផ្លូវជាតិ ស្ថិតនៅឃុំក្រាំងយ៉ូវ ស្រុកស្អាង
ខេត្តកណ្ដាល លោកមេឃុំនិង ក្រុមប្រឹក្សា
ឃុំបានធ្វើចាក់ផ្លូវបេតុងរួចចប់សព្វគ្រប់អស់ហើយសម្រាប់បរិវេណឃុំក្រាំងយ៉ូវ ប៉ុន្តែផ្លូវមួយកំណាត់ផ្លូវ ចូលវត្តមហាសាគរកោះប្រាំរយ
ស្ថិតនៅភូមិគោកអណ្ដែត ឃុំក្រាំងយ៉ូវ វិញ គឺផ្លូវនៅមានផលលំបាកខ្លាំង ។
បងប្អូនប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត សូមសំណូមពរមេឃុំក្រាំង មេត្តាជួយយកលុយមូលនិធិឃុំ-សង្កាត់
កសាងផ្លូវបេតុងចូលវត្តមហាសាគរកោះប្រាំរយ
នេះផង ។ ពួកគាត់បន្តទៀតថា សំណូមពរទៅលោកមេឃុំ
ស្អាងភ្នំ មេត្តាជួយកសាងផ្លូវបន្តផ្លូវចូលវត្តមហាសាគរកោះប្រាំរយ បន្តពីផ្លូវបេតុងក្នុងទឹកដីឃុំក្រាំងយ៉ូវ
ដែល បានកសាងរួចរាល់ហើយនេះផង
ព្រោះឃុំទាំងពីរនេះ ទឹកដីជាប់គ្នាងាយស្រួលប្រសិនបើមេឃុំមានដំណើរ ការកសាងផ្លូវ
។
ប្រជាពលរដ្ឋពុទ្ធបរិស័ទចំណុះជើងវត្តមហាសាគរកោះប្រាំរយ
ស្ថិតនៅភូមិគោកអណ្ដែត ឃុំស្អាងភ្នំ ស្រុក ស្អាង
ខេត្តកណ្ដាល សំណូមពរហើយសំណូមពរទៀត ទៅលោកមេឃុំស្អាងភ្នំ ដែលជាឃុំម្ចាស់គ្រប់គ្រងវត្ត
មហាសាគរកោះ ប្រាំរយ គួរតែយកលុយមូលនិធិឃុំសង្កាត់កសាងផ្លូវចូលវត្ត
ដើម្បីស្រួលងាយឲ្យបងប្អូន ប្រជាពលរដ្ឋឱ្យងាយស្រួលធ្វើដំណើរធ្វើបុណ្យធ្វើទានតាមប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនា របស់រដ្ឋដែលជាសាសនារបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូ
នៃយើង ។
កន្លងមកពុទ្ធបរិស័ទចំណុះជើងវត្តតែងបានរអ៊ូរទាំថា
ឲ្យតែមានភ្លៀងធ្លាក់ម្តងៗ គឺតែងមានសភាពរអិលខ្លាំង ធ្វើឲ្យពួកគាត់ភ័យខ្លាចគ្រោះថ្នាក់ដោយយៈថាហេតុជាខ្លាំង
៕



No comments:
Post a Comment