នៅក្នុងផេកផ្លូវការមួយរបស់លោក
ហួន ច័ន្ទថុន ដែលបានបង្ហោះសំណេនៅថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ គេឃើញមានខ្លឹមសារថា
នៅក្នុងឧិកាសប្រជុំប្រចាំឆមាស របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី
នាយករដ្ឋមន្ត្រី នៃកម្ពុជា កាលពីថ្ងៃទី០៤
ខែ
កុម្ភៈ ឆ្នាំ២០២៦ ម្សិលមិញនេះ រូបខ្ញុំបានសំណូមពរដល់សម្តេចធិបតី
នាយករដ្ឋមន្ត្រី ចំនួន២ចំណុច គឺ ទី១ សំណូម
ពរសូមរាជរដ្ឋាភិបាលបង្កើនកម្មវិធីនយោបាយ ធ្វើការផ្សព្វផ្សាយបែបខ្លីៗ នូវកម្រិតទោសទណ្ឌ ចំពោះបុគ្គល ណាមួយដែលបានធ្វើសកម្មភាពអនឡាញខុសច្បាប់ ថាតើជនល្មើសត្រូវទទួលទោសកម្រិតបែបណាខ្លះ ដោយ ត្រូវចងក្រងផ្សព្វ ផ្សាយជាសាធារណៈ ដើម្បីឲ្យមហាជនយល់ដឹងបង្ការកុំឲ្យកើតមានបទល្មើសអនឡាញខុស
ច្បាប់នានា ។
ទី២.សំណូមពររាជរដ្ឋាភិបាលគួរត្រូវបង្កើតអង្គភាពមួយជាសាធារណៈ
ដើម្បីទំនាក់ទំនងយកសេចក្តីរាយការ ណ៍ពីមហាជន
និងមានចំណាត់ការបង្ក្រាបអនឡាញខុសច្បាប់ ដោយឈរលើស្មារតីចូលរួមប្តេជ្ញាគោរពច្បាប់ របស់ប្រទេស
ឲ្យកាន់តែរឹងមាំ និងមានប្រសិទ្ធិភាព ទាំងអស់គ្នា
។
សំណេររបស់លោកហួន
ច័ន្ទថុន បន្តថា តាមទស្សនៈរបស់ខ្ញុំដែលយល់ឃើញ កន្លងមកនៅពេលដែលពលរដ្ឋ ពួកគាត់ឮឈ្មោះថា
កម្ចីអនឡាញ ឬជំនួញអនឡាញ ពួកគាត់តែងមានផ្នត់គំនិត បារម្ភថា អនឡាញគឺមានផល ប៉ះពាល់មិនល្អដល់ពួកគាត់ ព្រោះអនឡាញសំបូរការឆបោកលុយគ្នាទៅវិញទៅមក ។
ប៉ុន្តែបើយើងគិតត្រឡប់មកវិញ
គឺវិស័យអនឡាញ បានជួយការងារសង្គមជាច្រើនណាស់
ស្ថិតក្នុងសម័យកាល បច្ចេកវិទ្យាពោពេញដោយការវិវត្តន៍នេះ
តម្រូវការរបស់មនុស្សគ្រប់រូបក៏ចាំបាច់ត្រូវការពឹងផ្អែកលើអនឡាញ
ធ្វើជាមុខរបរចិញ្ចឹមជីវិតផងដែរ មានដូចជាកម្ចីឥណ្ឌទានក្រៅប្រព័ន្ធ
ជាសេវាកម្មកម្ម៉ង់ទំនិញ
ការលក់ទិញ និងឧិសថបំប៉នថែរក្សាសុខភាពរបស់មនុស្សនៅលើប្រព័ន្ធអនឡាញស្របច្បាប់ជាច្រើនសំបូរបែបទៀតផង
។ ដូច្នេះអនឡាញក៏កំពុងបានក្លាយជាចំណុចមួយឈានមុខក្នុងការជួយមនុស្សកាត់បន្ថយការចំណាយពេលវេលា
និងផ្តល់ផលប្រយោជន៍មកវិញបានច្រើនជាងពេលមុន ទើបមនុស្សជាច្រើនឲ្យតម្រូវប្រើប្រព័ន្ធអនឡាញឌីជី
ថល ជាជំនួយរបស់ខ្លួនតែម្តង ។
ខ្ញុំយល់ថា ក្នុងកាលៈទេសៈនេះ
អ្វីដែលចាំបាច់បំផុត គឺចាំបាច់ត្រូវបណ្តុះចំណេះដឹងជូនប្រជាពលរដ្ឋឲ្យយល់ដឹង
ឲ្យកាន់តែច្បាស់អំពីអំណាចនីតីរដ្ឋ និងគន្លឺះក្នុងការប្រយុទ្ធប្រឆាំងទៅនឹងបទល្មើសគ្រប់ប្រភេទ
ហើយការផ្សព្វ ផ្សាយតាមប្រព័ន្ធអនឡាញ ក៏ជាចំណុចមួយចាំបាច់ដែលយើងត្រូវប្រើការផងដែរ
ព្រោះអាចងាយឲ្យពលរដ្ឋបាន ទទួលព័ត៌មាន យ៉ាងឆាប់រហស័ស ។


.jpg)


No comments:
Post a Comment