ស្ពានថ្មអូរជីក
ស្ថិតក្នុងភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ជាប់ស្រុកស្រីស្នំ
ខេត្តសៀម រាប ត្រូវបានគេដឹងថា មានចម្ងាយជិត៨០គីឡូម៉ែត្រ
ពីសមរភូមិឈ្លានពានរបស់យោធាថៃ មកលើដែនអធិប តេយ្យភាពកម្ពុជា លើកទី២ ត្រូវបានបំផ្លិចបំផ្លាញកាលពីយប់ថ្ងៃទី១៩ រំលងអធ្រាត្រចូលថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២៥ កន្លងមក ដែលបណ្តាលឱ្យខូចខាត និងផ្អាកដំណើរការទាំងស្រុង
ដោយទម្ងន់គ្រាប់បែកប្រភេទ MK82 ចំនួន៣គ្រាប់ ទម្លាក់ពីលើយន្តហោះចម្បាំង F-16 ។
ដែលចំណុចនេះបានបង្ហាញឱ្យឃើញកាន់តែច្បាស់ពីការឈ្លានពានមកលើអធិបតេយ្យភាពកម្ពុជា
មិនអាចប្រ កែកបាន។ ការប្រើយន្តហោះ F-16 នាំគ្រាប់បែកប្រភេទMK82
មកទម្លាក់លើទីតាំងស៉ីវិលរបស់យោធាថៃ គឺស្ថិត នៅចំណុចមានចែងពីការហាមប្រាមនៅក្នុងច្បាប់អន្តរជាតិ
។ ពីព្រោះគ្រាប់បែកធុនធ្ងន់
យោធាប្រើប្រាស់ សម្រាប់តែកម្ទេចលើទីតាំងយោធា និងលេណដ្ឋានរឹងមាំតែប៉ុណ្ណោះ។
បើតាមលោក សួន សុផល
អភិបាលរងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ បានបញ្ជាក់អ្នកសារព័ត៌មាននៅថ្ងៃទី៦
ខែកុម្ភៈ ឆ្នាំ២០២៦ថា ស្ពានថ្មអូរជីក ត្រូវបានរងការវាយប្រហារនៃការទំលាក់គ្រាប់MK82 ពីយន្តហោះF-16 របស់ យោធាថៃ
កាលពីអំឡុងនៃភ្លើងសង្គ្រាមឈ្លានពានរបស់យោធាថៃ មកលើដែនអធិបតេយ្យភាពជាតិកម្ពុជា
កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ហើយនេះគឺការរំលោភបំពានដែលមិនអាចទទួលយកបានជាដាច់
ខាត។
ការកម្ទេចស្ពានថ្មអូរជី ពីសំណាក់យោធាថៃ
គឺជាកាត់ផ្តាច់សរសៃឈាមចរាចរណ៍របស់អ្នកដំណើរឆ្លងកាត់ ចេញចូលស្រុកចុងកាល់
ខេត្តឧត្តរមានជ័យ ពីស្រុកស្រីស្នំ ខេត្តសៀមរាប ។





No comments:
Post a Comment