លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការបានអញ្ជើញទទួលជួបសំណេះសំណាល និងប្រគល់នូវសម្ភារៈ គ្រឿងឧបភោគបរិភោគមួយចំនួនតាមរយៈ លោកឧត្តមសេនីយ៍ត្រី ចាយ សារិទ្ធ ស្នងការរង ស្នងការដ្ឋានស្រាវ ជ្រាវនិងសន្តិសុខ នៃបញ្ជាការដ្ឋានអង្គរក្ស ដើម្បីយកទៅចែកជូនបន្តដល់កងកម្លាំងជួរមុខតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ - គេហទំព័រ ស្កាយប៉ុស្តិ៍
ផ្សាយពាណិជ្ជកម្ម
www.kehaktomporraksmeycheayden.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012 529 099>>

Breaking

Post Top Ad

Your Ad Spot

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការបានអញ្ជើញទទួលជួបសំណេះសំណាល និងប្រគល់នូវសម្ភារៈ គ្រឿងឧបភោគបរិភោគមួយចំនួនតាមរយៈ លោកឧត្តមសេនីយ៍ត្រី ចាយ សារិទ្ធ ស្នងការរង ស្នងការដ្ឋានស្រាវ ជ្រាវនិងសន្តិសុខ នៃបញ្ជាការដ្ឋានអង្គរក្ស ដើម្បីយកទៅចែកជូនបន្តដល់កងកម្លាំងជួរមុខតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ

 


ក្រោម​ស្មារតី​មនុស្សធម៏​ និងយកគំរូ​ដឹក​នាំ​ប្រ​កបដោយគុណធម៏ របស់​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​​​​ សៅ​​​ សុខា​​​ អគ្គ​មេបញ្ជាការ​រង​កងយោធពល​ខេមរ​ភូមិន្ទ​​​ និងជាមេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និងមានការ ណែនាំពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល​នៃ​គណៈ អភិបាល ខេត្ត​កំពង់ស្ពឺ​​​​​ ។

 

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦​កន្លងមកនេះ បានអញ្ជើញ​ទទួល​ជួបសំណេះសំណាលនិងប្រគល់នូវសម្ភារៈគ្រឿងឧបភោគបរិភោគមួយចំនួន​តាមរយៈ​ លោកឧត្តមសេនីយ៍ត្រី ចាយ សារិទ្ធ ស្នងការរង ស្នងការដ្ឋានស្រាវជ្រាវនិងសន្តិសុខ នៃបញ្ជាការដ្ឋាន អង្គរក្ស ដើម្បីយកទៅចែកជូនបន្តដល់កងកម្លាំងជួរមុខតាមបន្ទាត់ព្រំដែន កម្ពុជា​-ថៃ។ រួមមាន៖មីជាតិ  ១០ កេស​, ទឹក​សុទ្ធ​ចំនួន ៤០ កេស,  ទឹកក្រូច​ ទឹកផ្លែឈើចំនួន ១០ កេស,  ទឹកសុទ្ធ ៤៧ យួរ,  ទឹកត្រីចំនួន ៥ យួរ​ និងទឹកស៊ីអ៊ីវចំនួន ៥ យួរបន្ថែមទៀត។

 

ឆ្លៀត​នាពេលនោះ​ដែរ​​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​​​​ ក៏បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរ​សុខទុក្ខ​ពីសំណាក់​​ ឯកឧត្តមនាយឧត្តម​សេនីយ៍​​​ សៅ​​​ សុខា​​​ និង​ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ​​​​ ​អភិបាល នៃគណៈអភិបាល ខេត្ត​កំពង់ស្ពឺ​ ជូនចំពោះ​​​ វីរៈ​កងទ័ពជួរមុខទាំងអស់ដែលផងដែរ ។

 

ជាចុងក្រោយលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​​​​ មេបញ្ជាការ​​ រួមទាំងនាយទាហាន ទាហាន​រង​នៃ​បញ្ជា​ការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ទាំងអស់​ ក៏បានជូនពរឲ្យវីរៈ​កងទ័ព​នៅសមរភូមិមុខទាំងអស់  សូមបានសម ប្រកបដោយសុខភាពល្អ​បរិបូរណ៍​​ ឈ្នះ​អស់​មារ​សត្រូវ​ ព្រមទាំងបានសម្តែងនូវការគោរពដឹងគុណចំពោះវីរៈ​កងទ័ព​នៅសមរភូមិមុខទាំងអស់ ក្នុងការបំបេញបេសកម្មដ៏ឧត្តុង្គឧត្តម ដើម្បី​ការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីពីសត្រូវឈ្លានពានថៃ  ដើម្បីការពារជាតិមាតុភូមិ និង​ដើម្បី​បុព្វហេតុ​ថែរក្សា​សុខសន្តិ ភាពជូនប្រជាជនកម្ពុជា​ទាំងមូល ៕

 








No comments:

Post a Comment

>

Pages