តាមរយៈសំណេមួយដែលបានបង្ហោះនៅលើផេកផ្លូវការ
របស់លោក ហួន ច័ន្ទថុន នៅថ្ងៃទី០៩ ខែមករា ឆ្នាំ ២០២៦ គេឃើញមានខ្លឹមសារថា តាមរយៈសារមួយដែលបានបង្ហោះនៅលើផេកផ្លូវការ
របស់លេខាធិការ ដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់ យោបល់ ដែលបានបង្ហោះនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ នេះ គេឃើញ មានខ្លឹមសារថា កិច្ចប្រជុំធ្វើបទបង្ហាញ
និងភាក្សាក្នុងក្របខណ្ឌឧត្តមក្រុមប្រឹក្សា ពិគ្រោះនិងផ្តល់យោបល់ ដឹកនាំដោយប្រធានបន្តូរវេន
ឯកឧត្តម អុល ចាន់ធឿន ជាមួយគណៈប្រតិភូក្រសួងសាធារណៈការ
និងដឹក ជញ្ជូន ដឹកនាំដោយឯកឧត្តម ប៉េង ពោធិ៍នា
ប្រព្រឹត្តទៅនាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១៥ ខែមករា ឆ្នាំ២០២៦
នៅទីស្តីការនាយករដ្ឋមន្ត្រី (
វិមានសន្តិភាព ) យោងចំណាយល់ព្រមពីសម្តេចមហាបវរធិបតី ចុះថ្ងៃទី១១ ខែ វិចិ្ឆកា ឆ្នាំ២០២៥ អនុលោមតាមមាត្រា១៤ នៃព្រះរាជក្រិត ស្តីពី
ការរៀបចំ និងការប្រព្រឹត្តទៅ នៃឧត្តមក្រុម ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ។
សំណេរបស់លោក ហួន
ច័ន្ទថុន បានបន្តថា សម្រាប់រូបខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង នូវវត្តមានអង្គប្រជុំមួយនេះ ក៏ ព្រោះថាកន្លង ទាក់ទិនទៅនឹងបញ្ហាផ្លូវថ្នល់
គឺរមែងជាប្រធានបទដ៏ក្តៅគគុក
មួយ ព្រោះតែកន្លងមកបញ្ហាផ្លូវថ្នល់នេះតែងតែរងការខូចខាតជាបន្តបន្ទាប់
ដោយសារក្រុមឡានដឹកលើស ទម្ងន់ធ្ងន់ហួសហួសកំណត់ ជាក់ស្តែងវត្តមានជំនួបនៅពេលឆាប់ៗខាងមុខនេះ
អាចនឹងទទួលបានការពន្យល់ ពោពេញដោយភាពក្បោះក្បាយ ពីសំណាក់ប្រតិភូក្រសួងសាធារណៈការនិងដឹកជញ្ជូន
មិនខាន ៕



No comments:
Post a Comment