លោក ហួន
ច័ន្ទថុន បាននិយាយថា នៅថ្ងៃនេះ
ខ្ញុំបានឃើញបណ្តាញព័ត៌មាន Fresh News បានធ្វើការផ្សាយ
ចែករំលែកនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦នេះ មានខ្លឹមសារថា រាជរដ្ឋាភិបាលកម្ពុជា
តាមរយៈក្រសួងវប្បធម៌ និងវិចិត្រ បានផ្តល់កម្ចីវត្ថុបុរាណធ្វើពី សំរឹទ្ធ ចំនួន១៥០រូប
ទៅដាក់តាំងបង្ហាញនៅចិនចំនួន ៣ទីតាំង ដោយ ចាប់ផ្តើមចេញពីសារមន្ទីរខេត្តហ័រពៃ
នាចុងឆ្នាំ២០២៦ខាងមុខ នេះបើតាមការផ្សាយរបស់ក្រសួងវប្បធម៌ ។
លោកស្រី បណ្ឌិតសភាចារ្យរដ្ឋមន្រ្តី
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ទទួលជួបក្រុមការងារក្រុមហ៊ុន Angkor
International Cultural Investment and Development (Cambodia) ដើម្បី
សម្តែងការគួរសម និងជម្រាបរាយការណ៍ពីបច្ចុប្បន្នភាពការងារមួយចំនួនដែលក្រុមហ៊ុនអនុវត្តកន្លងមក ជា ពិសេស
គឺគម្រោងផ្តល់កម្ចីវត្ថុបុរាណពី សំរឹទ្ធ ចំនួន១៥០រូប ទៅដាក់តាំងបង្ហាញនៅប្រទេសចិនចំនួន៣ទីតាំង
ដោយចាប់ផ្តើមចេញពីសារមន្ទីរខេត្តហ័រពៃ នាចុងឆ្នាំ២០២៦
ខាងមុខនេះ ។
លោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី
បានបង្ហាញពីការគាំទ្រលើគម្រោងផ្តល់កម្ចីនេះ ដោយហេតុថា ការដាក់តាំង បង្ហាញនេះជាឱកាសក្នុងការផ្សព្វផ្សាយពីមរតកវប្បធម៌ខ្មែរ ដល់ប្រជាជនចិនដែលពុំទាន់មានពេលវេលាមក ទស្សនាប្រទេសកម្ពុជា
។
ខ្លឹមសារនោះបានបន្តថា ទន្ទឹមនោះផងដែរ
លោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានស្នើឲ្យភាគីក្រុមហ៊ុនផ្តល់ កិច្ចសហប្រតិបត្តិការក្នុងការរៀបចំកម្មវិធីវប្បធម៌នានានៅក្នុងទីតាំង
របស់ក្រុមហ៊ុនក្នុងខេត្តសៀមរាប ហើយ សុំឲ្យភាគីចិនជួយថែទាំវត្ថុបុរាណខ្មែរឲ្យមានសុវត្ថិភាពខ្ពស់នាកំឡុងពេលខ្ចី
។ ដោយឡែកខ្លឹមសារនៃការដាក់ តាំង គួរមានការពិគ្រោះយោបល់ជាមួយអ្នកជំនាញរបស់ក្រសួង។
ក្នុងកិច្ចពិភាក្សានេះដែរ
លោកស្រី បានបញ្ជាក់ថា ក្រសួងផ្តល់ការគាំទ្រចំពោះសកម្មភាពដែលក្រុមហ៊ុនបានធ្វើ ទាក់ទងការផ្សព្វផ្សាយពីវប្បធម៌
នៃប្រទេសទាំងពីរ ជាពិសេសគឺដំណើរការនៃការបើកសារមន្ទីរជីវតាក្វាន់ នាពេលអនាគត ៕





No comments:
Post a Comment