នៅវត្តអង្គុញស្ថិតនៅភូមិអង្គុញ ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ ព្រះសង្ឃអាចារ្យគណៈកម្មការពុទ្ធបរិស័ទ ចំណុះជើងវត្តសាមគ្គីគ្នាបានល្អ បានកសាងវត្តអង្គុញ មានការរីកចម្រើនធ្វើឲ្យវត្តអង្គុញផ្លាស់មុខមាត់ថ្មី នៅ ឆ្នាំ២០២៦ - គេហទំព័រ ស្កាយប៉ុស្តិ៍
ផ្សាយពាណិជ្ជកម្ម
www.k-skypost.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012909375>>

Breaking

Post Top Ad

Your Ad Spot

នៅវត្តអង្គុញស្ថិតនៅភូមិអង្គុញ ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ ព្រះសង្ឃអាចារ្យគណៈកម្មការពុទ្ធបរិស័ទ ចំណុះជើងវត្តសាមគ្គីគ្នាបានល្អ បានកសាងវត្តអង្គុញ មានការរីកចម្រើនធ្វើឲ្យវត្តអង្គុញផ្លាស់មុខមាត់ថ្មី នៅ ឆ្នាំ២០២៦

 


នេះដោយមានការខិតខំប្រឹងប្រែងពីព្រះចៅអធិការវត្តនិងអាចារ្យគណៈកម្មការវត្ត ខិតខំប្រឹងប្រែងទំនាក់ទំនង ពុទ្ធបរិស័ទចំណុះជាងវត្ត និងពុទ្ធបរិស័ទ សប្បុរសជនទីជិតឆ្ងាយ ដើម្បីប្រមូលបច្ច័យយកមកកសាងវត្តអង្គុញ

ធ្វើឲ្យវត្តអង្គុញមានការរីកចម្រើនគួរឱ្យគាត់សម្គាល់ ។ ស្នាដៃព្រះគ្រូចៅអធិការវត្តនិងអាចារ្យគណៈកម្មការ វត្តទំនាក់ទំនងល្អសាមគ្គីល្អ ទើបធ្វើឱ្យវត្តអង្គុញរីកចម្រើនផ្លាស់មុខមាត់ថ្មីនៅឆ្នាំ២០២៦ នេះអ្នកយកព័ត៌មាន យើងបានទៅថតផ្ដិតយករូបភាពនៅបរិវេណវត្តអង្គុញស្ថិតនៅភូមិអង្គុញ ឃុំត្រឡាច  ស្រុកទ្រាំង  ខេត្តតាកែវ ហើយនិងសុំការបំភ្លឺពីរព្រះចៅអធិការវត្ត និងអាចារ្យគណៈកម្មការវត្ត ។

 


ពួកគាត់បានប្រាប់អ្នកយកព័ត៌មានយើងឱ្យដឹង


ថាជំនាន់ពួកគាត់បានឡើងជាអាចារ្យគណៈកម្មការ បានខិតខំ

ប្រឹងប្រែងទំនាក់ទំនងពុទ្ធបរិស័ទចំណុះជើងវត្ត និងពុទ្ធបរិស័ទទីជិតឆ្ងាយ សប្បុរសជនក្នុង និងក្រៅប្រទេសដើម្បី ប្រមូលបច្ច័យយកមកកសាងវត្តអង្គុញ ធ្វើឲ្យវត្តមានការរីកចម្រើនផ្លាស់មុខមាត់ថ្មី  នៅក្នុងឆ្នាំ២០២៦នេះ ។

 

អ្នកយកព័ត៌មានយើងសុំការបំភ្លឺ ពីអាចារ្យគណៈកម្មការបន្តទៀត  ពួកគាត់បានប្រាប់អ្នកយកព័ត៌មានយើងឱ្យ ដឹងថា ជំនាន់ពួកគាត់បានឡើងធ្វើអាចារ្យគណៈកម្មការបានកសាងផ្លូវបេតុង ហើយនិងធ្វើស្នាក់ការកណ្ដាល ហើយនឹងធ្វើនាគបាញ់ទឹក និងកសាងរបងសាលារៀន និងសមិទ្ធផលផ្សេងៗជាច្រើនទៀត មិនអាចរៀបរាប់ អស់ក្នុង 

 

វត្តទាំងមូលបើគាត់ជាថវិកាវិញអស់រាប់ម៉ឺនសែនដុល្លារឯណោះ   ជំនាន់ពួកគាត់បានឡើងធ្វើអាចារ្យគណៈ កម្មការគឺបានប្រមូលបច្ច័យការចូលរួមពីពុទ្ធបរិស័ទដូចជាមានកម្មវិធីបុណ្យកាន់បិណ្ឌបុណ្យភ្ជុំបិណ្ឌកឋិនទានប្រាក់សាមគ្គីដើម្បីប្រមូលបច្ច័យយកមកកសាងវត្តអង្គុញទាំងមូល ។  បើគិតពីថវិកាចំណាយអស់ រាប់ម៉ឺនសែន ដុល្លារឯណោះ  រយៈពេលពួកគាត់ឡើងធ្វើអាចារ្យគណៈកម្មការ ដោយការខិតខំប្រឹងប្រែងពីព្រះចៅអធិការវត្ត និងអាចារ្យគណៈកម្មការវត្តមានការសាមគ្គីគ្នាបានល្អ  ទើបកសាងវត្តអង្គុញមានការរីកចម្រើនមានការជឿន លឿន ធ្វើឲ្យវត្តអង្គុញមានការផ្លាស់មុខមាត់ថ្មីនៅឆ្នាំ២០២៦ នេះ 

 

អាចារ្យគណៈកម្មការវត្តគាត់បានមានប្រសាសន៍បន្តឱ្យដឹងទៀតថា តាំងពីពួកគាត់បានឡើងធ្វើជាអាចារ្យ គណៈកម្មការវត្តមកពួកគាត់តែងតែខិតខំប្រឹងប្រែងទំនាក់ទំនងពុទ្ធបរិស័ទចំណុះជើងវត្ត និងពុទ្ធបរិស័ទទីជិត ឆ្ងាយសប្បុរសជនក្នុងនិងក្រៅប្រទេស  ដើម្បីប្រមូលបច្ច័យកសាងវត្តវត្តអង្គុញមិនគិតពីការនឿយហត់  ដោយ ចង់បានវត្តអង្គុញឲ្យមានការរីកចម្រើន ដើម្បីជាកន្លែងទីសក្ការៈគោរពបូជាតាមប្រពៃណី ព្រះពុទ្ធសាសនា ដែលជាសាសនារបស់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូ នៃយើង 

No comments:

Post a Comment

>

Pages