ដោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះតាមរយៈលេខអន្តរាគមន៍បន្ទាន់
1292 ពីករណីលួចយ៉ាងសកម្មត្រង់ ចំណុច ភូមិចំការរដ្ឋ ឃុំវល្លិ៍ស
ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កម្លាំងជំនាញសហការជាមួយកម្លាំងមូលដ្ឋានកង រាជអាវុធហត្ថស្រុកសំរោងទង
បានប្រមូលភស្តុតាង និងឈានដល់កំណត់មុខសញ្ញា រហូតចាប់បានជនសង្ស័យ ម្នាក់ភ្លាមៗតែម្តង
។
ក្រោយពីបានការអនុញ្ញាត្តពីលោកឧត្តមសេនីយ៍ត្រី
ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១០ និង៣០នាទី
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង ដឹក នាំដោយលោក វរសេនីយ៍ត្រី បេ ចំរើន សហការជាមួយកម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសខេត្ត
បានធ្វើ ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សេង
សុខឆេង អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិវល្លិ៍សរ ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
វត្ថុតាងរួមមាន៖
កាំបិតតាំងតោចំនួន១, ពូថៅចំនួន១ និងកន្ដ្រៃកាត់ខ្សែភ្លើងចំនួន១។
បច្ចុប្បន្នជនសង្ស័យរួមទាំង វត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺដើម្បីបន្តនីតិវិធី
៕




No comments:
Post a Comment