កម្លាំងអាវុធហត្ថតាមចាប់ខ្លួនហើយ ជនដៃដល់ដែលកាប់សម្លាប់បងស្រី និងក្មួយប្រុស នៅស្រុកត្រាំកក់ ខេត្ត តាកែវ - គេហទំព័រ ស្កាយប៉ុស្តិ៍
ផ្សាយពាណិជ្ជកម្ម
www.k-skypost.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012909375>>

Breaking

Post Top Ad

Your Ad Spot

កម្លាំងអាវុធហត្ថតាមចាប់ខ្លួនហើយ ជនដៃដល់ដែលកាប់សម្លាប់បងស្រី និងក្មួយប្រុស នៅស្រុកត្រាំកក់ ខេត្ត តាកែវ

 


នៅព្រឹកថ្ងៃទី១៩  ខែកុម្ភៈ  ឆ្នាំ២០២៦  អនុវត្តបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងក្រោមការសម្របសម្រួលនីតិវិធីដោយលោក ឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ កម្លាំងអាវុធហត្ថ បានស្រាវជ្រាវ ហើយឈានទៅដល់ការចាប់ខ្លួន ជនដៃដល់បាន ហើយ  ក្រោយកាប់សម្លាប់បងស្រី និងក្មួយប្រុស នៅស្រុកត្រាំកក់។


 

របាយការណ៍របស់ទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តតាកែវ បានបញ្ជាក់ថា នៅវេលាម៉ោង៣និង៣៥នាទីទៀបភ្លឺ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ (ត្រង់ចំណុចក្លោងទ្វារវត្តអង្គជុំ ភូមិអង្គគគី ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ) កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់ ដឹកនាំដោយលោកវរសេនីយ៍ឯក កែន វណ្ណៈ មេបញ្ជាការរង ទទួលការងារនគរបាលយុត្តិធម៌ បានឃាត់ខ្លួនជន សង្ស័យឈ្មោះ ប៉ាង សុបិន  អាយុ៣៤ឆ្នាំ  មុខរបរជាងសំណង់  រស់នៅភូមិត្រាវអែម  ឃុំពពេល  ស្រុកត្រាំកក់ ដែលជាជនដៃដល់  ក្នុងករណីឃាតកម្ម ដោយយកពូថៅកាប់ជនរងគ្រោះស្លាប់ចំនួនពីរនាក់ ប្រុសម្នាក់ ស្រីម្នាក់ កាលពីវេលាម៉ោង២០និង០៥នាទី  ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦   នៅភូមិត្រាវអែម  ឃុំពពេល  ស្រុកត្រាំកក់ ខេត្ត តាកែវ។


 

ក្រោយចាប់ខ្លួន កម្លាំងអាវុធហត្ថ បានដកហូតវត្ថុតាងចាប់យក  ម៉ូតូ១គ្រឿង ម៉ាកC១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ ២០១៨ ស្លាកលេខ តាកែវ 1Q-៦៥៤៨, ទូរសព្ទដៃចំនួន៣គ្រឿង និងប្រាក់ចំនួន៥.៤០០រៀល។ បច្ចុប្បន្នកម្លាំង ជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។

 


No comments:

Post a Comment

>

Pages