នាវិមាន ៧មករា នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម
ហេង សួរ សមាជិកគណៈកម្មាធិការ កណ្ដាលគណបក្ស ប្រធានគណៈកម្មាធិការគណបក្សក្រសួងការងារ
និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌចំការមន
និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌ ពោធិ៍សែនជ័យ
បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ «របាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារ គណបក្សឆ្នាំ២០២៥
និងទិសដៅភារកិច្ចឆ្នាំ២០២៦» របស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជន
កម្ពុជា ដែលមានសមាសភាពសមាជិកគណបក្សចូលរួមប្រមាណ ២០០រូប មកពីគណៈកម្មាធិការគណ បក្សក្រសួងការងារ
និងបណ្តុះបណ្តាលវិជ្ជាជីវៈ គណៈកម្មាធិការគណបក្សខណ្ឌចំការមន និងគណៈកម្មា ធិការគណបក្សខណ្ឌពោធិ៍សែនជ័យ
។
កិច្ចប្រជុំបានផ្សព្វផ្សាយសម្រាប់ជាមូលដ្ឋានក្តាប់ជាប់នូវសភាពការណ៍អន្តរជាតិ
សភាពការណ៍ក្នុងប្រ ទេស និងទិសដៅរបស់គណបក្ស ដើម្បីយកទៅផ្សព្វផ្សាយបន្តដល់គណបក្សគ្រប់ថ្នាក់
ក្នុងការធានាដល់ ការកសាងស្មារតីសតិអារម្មណ៍របស់សមាជិកគណបក្សក៏ដូចជាប្រជាពលរដ្ឋឱ្យបន្តជឿជាក់លើរាជរដ្ឋា
ភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលអាចដឹកនាំប្រទេសទោះបីត្រូវប្រឈមនឹងការ លំបាក
និងឧបសគ្គយ៉ាងច្រើនទាំងកត្តាខាងក្នុង និងកត្តាខាងក្រៅយ៉ាងណាក្តី
រួមទាំងការបង្កសង្គ្រាមឈ្លាន ពានដោយយោធាថៃ
ដែលប្រការនេះបានបង្ហាញច្បាស់នូវការរួបរួមនៃកម្លាំងជាតិរឹងមាំក្នុងការការពារ
និងកសាងមាតុភូមិ។
នាឱកាសនោះ ឯកឧត្តម ហេង សួរ បានថ្លែងការកោតសរសើរ
និងវាយតម្លៃចំពោះកិច្ចខិតខំប្រឹងប្រែង បំពេញភារកិច្ចរបស់ក្រុមការងារគណបក្សរហូតសម្រេចសមិទ្ធផលគួរជាទីមោទក
ជូនប្រជាពលរដ្ឋមូល ដ្ឋាន និងសង្គមជាតិ ក៏ដូចជាគណបក្សផងដែរ។ ទន្ទឹមនឹងនេះ
ត្រូវសិក្សាវាយតម្លៃរកដំណោះស្រាយប្រកប ដោយប្រសិទ្ធភាព
សម្រាប់ជាមូលដ្ឋានរៀបចំផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ
សង្កាត់អាណត្តិ ទី៦ ជាពិសេសការយកចិត្តទុកដាក់ដល់មុខសញ្ញាប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត
ដើម្បីផ្តល់ការគាំទ្រ ជួយដោះស្រាយការលំបាករបស់ពួកគាត់
យកចិត្តទុកដាក់លើការងារចលនានារី យុវជន កម្មករនិយោជិត
និងអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ដើម្បីឱ្យពួកគាត់ទទួលបាននូវឱកាសបណ្តុះបណ្តាលជំនាញ និង ឱកាសទទួលបានការងារសមរម្យ។
ជាចុងក្រោយ ឯកឧត្តម ហេង សួរ
ក៏បានដាស់តឿនឱ្យមន្រ្តីគណបក្សត្រូវប្រកាន់ខ្ជាប់ជំហរ "ហ៊ានគិត ហ៊ាន ធ្វើ
និងហ៊ានទទួលខុសត្រូវ" ហេីយត្រូវចងចាំពាក្យស្លោករបស់គណបក្ស គឺ
"ពេលនៅឱ្យប្រជាជនស្រ ឡាញ់ ពេលចេញឱ្យប្រជាជនរឭក"។





No comments:
Post a Comment