ព្រោះតែភ្លើងប្រច័ណ្ឌមន្ត្រីយោធាម្នាក់បំផ្ទុះគ្រាប់បែកបណ្តាលឲ្យស្លាប់ប្រពន្ធ និងរបួសធ្ងន់ខ្លួនឯង នៅវេលាម៉ោង ៣ទាបភ្លឺ - គេហទំព័រ ស្កាយប៉ុស្តិ៍
ផ្សាយពាណិជ្ជកម្ម
www.k-skypost.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012909375>>

Breaking

Post Top Ad

Your Ad Spot

ព្រោះតែភ្លើងប្រច័ណ្ឌមន្ត្រីយោធាម្នាក់បំផ្ទុះគ្រាប់បែកបណ្តាលឲ្យស្លាប់ប្រពន្ធ និងរបួសធ្ងន់ខ្លួនឯង នៅវេលាម៉ោង ៣ទាបភ្លឺ

 


តាមសេចក្តីរាយការណ៍មួយឲ្យដឹងថា មានករណីប្តីជាមន្ត្រីយោធាម្នាក់ បានបំផ្ទុះគ្រាប់បែកបណ្តាលឲ្យ ស្លាប់ប្រ ពន្ធ និងរបួសធ្ងន់ដល់ខ្លួនឯង  ដែលហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៣ និង៣០នាទី ទៀបភ្លឺ ចូលថ្ងៃ ទី១៧ ខែមីនា ឆ្នាំ២០២៦ នៅចំណុចផ្ទះរបស់ជនរងគ្រោះ  ដែលមានទីតាំងស្ថិតក្នុងភូមិក្រឡា  ឃុំប៉ូយ  ស្រុកអូរជុំ ខេត្តរតនគិរី ។  

 


តាមប្រភពឲ្យដឹងថា ភ្លាមៗនោះដែរ ក្រោយកើតហេតុកម្លាំងនគរបាលស្រុកអូរជុំ បានសហការជាមួយកម្លាំងនគរ បាលជំនាញ នៃស្នងការនគរបាលខេត្តរតនគិរី ចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យយ៉ាងយកចិត្តទុកដាក់ផងដែរ ។

 


ក្នុងនោះបើតាមនគរបាលស្រុកអូរជុំឲ្យដឹងថា ករណីបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួនឯងនិងភរិយាជន រងគ្រោះមាន ឈ្មោះ  ១.ឈ្មោះ រ៉ាវែ  សុភា  ភេទស្រី  អាយុ៣២ឆ្នាំ  ជនជាតិគ្រឹង  មុខរបរគ្រូបង្រៀន  ដែលត្រូវជាប្រពន្ធ ស្លាប់នឹង កន្លែងក្នុងបន្ទប់ដេក ។ និង២.ឈ្មោះ កាទ្រិង កើល ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិគ្រឹង មុខរបរយោធា នៅកងពល លេខ១២៨  ឈរជើងនៅភ្នំទ្រព្យ  រងរបួសធ្ងន់បញ្ជូនទៅសម្រាកព្យាបាលនៅប្រទេសវៀតណាម ដែលត្រូវជាប្តី និងជាជនបង្ក ។

 


ប្រភពព័ត៌មានបន្តថា ករណីខាងលើនេះគឺអាចផ្តើមចេញពីជម្លោះគ្រួសារ​  ជារឿងប្រច័ណ្ឌប្រពន្ធមានសាហាយ ស្មន់ ។  បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីបងប្អូនជនជាតិ ។

 នេះគឺជារឿងរ៉ាវថ្មីមួយនៅក្នុងសង្គម ៕

 

No comments:

Post a Comment

>

Pages