កាលពីថ្ងៃទី១៨ ខែមីនាឆ្នាំ២០២៦ នេះ
កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ស្ពឺ បានបើក ប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
Online
Scam មួយកន្លែង ស្ថិតក្នុងភូមិតាំងក្រសាំង ឃុំ ព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
នៅក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យសរុបចំនួន
៧នាក់ ក្នុងនោះរួមមាន ជន ជាតិឥណ្ឌូណេស៊ី
ចំនួន៦នាក់ (ស្រី្ត ៤នាក់) និងជាតិខ្មែរចំនួន០១នាក់ ជាអ្នកបើកបរ និងយាមទីតាំង។ ក្រៅពី
ការឃាត់ខ្លួនមនុស្ស សមត្ថកិច្ចបានដកហូតសម្ភារៈប្រើប្រាស់សម្រាប់សកម្មភាពល្មើសច្បាប់មួយចំនួនធំ
រួម មាន: ទូរស័ព្ទដៃ ៥៩គ្រឿង, កុំព្យូទ័រឡេបថប ៧គ្រឿង និងឧបករណ៍ថតសំឡេង ៨គ្រឿង, ឯកសណ្ឋាននគរ បាលឥណ្ឌូណេស៊ី
ចំនួន ៤អាវ ព្រមទាំងស័ក្តិ និងលោហ្គោមួយចំនួន, ម្សៅក្រាមសថ្លា
សង្ស័យជាគ្រឿងញៀន ចំនួន៥៩កញ្ចប់តូច និង ១កញ្ចប់ធំ ។
តាមចម្លើយសារភាព
ក្រុមជនសង្ស័យបានទទួលស្គាល់ថា ពួកខ្លួនពិតជាបានដំណើរការទីតាំងឆបោកតាម
ប្រព័ន្ធអនឡាញពិតប្រាកដមែន ដោយមានឈ្មោះ សុខ នី ជនជាតិខ្មែរជាអ្នកបើកទីតាំង និងឈ្មោះ ហៃ
ជនជាតិចិនដែលបច្ចុប្បន្នកំពុងគេចខ្លួន ។ បច្ចុប្បន្នចំពោះជនសង្ស័យ
និងវត្ថុតាងខាងលើនេះ ត្រូវបានអាជ្ញាធរ បិទសៀល (Seal) ផ្ដាច់ចរន្តអគ្គិសនី និងប្រព័ន្ធអ៉ីនធឺណេតទាំងស្រុង
។ ចំណែកជនសង្ស័យ និងម្ចាស់ទីតាំង
ត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់
និងឈានទៅកំណត់មុខសញ្ញាមេខ្លោងពាក់ព័ន្ធជាបន្តទៀត ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
បានប្ដេជ្ញាចិត្តបោសសម្អាត ឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចេញពីកម្ពុជានៅត្រឹមខែមេសា
ឆ្នាំ២០២៦។ សម្តេចបវរ ធិបតី បានបញ្ជាក់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជន
បច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការ ឆបោក
ឬបទល្មើសឆ្លងដែនឡើយ ។ រាល់បុគ្គល
ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាព ឆបោក ទាំងនេះ
នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយ គ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយ ឡើយ ៕








No comments:
Post a Comment