លោក ហួន ច័ន្ទថុន បង្ហោះសំណេថា សម្រាប់ថ្ងៃទី១ ព្រឹត្តិការណ៍សមរាត្រី នៃប្រាសាទអង្គរវត្ត បានទាក់ ទាញភ្ញៀវទេសចរជាតិ អន្តរជាតិប្រមាណ ជាង២ម៉ឺននាក់ មកទស្សនា - គេហទំព័រ ស្កាយប៉ុស្តិ៍
ផ្សាយពាណិជ្ជកម្ម
www.k-skypost.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012909375>>

Breaking

Post Top Ad

Your Ad Spot

លោក ហួន ច័ន្ទថុន បង្ហោះសំណេថា សម្រាប់ថ្ងៃទី១ ព្រឹត្តិការណ៍សមរាត្រី នៃប្រាសាទអង្គរវត្ត បានទាក់ ទាញភ្ញៀវទេសចរជាតិ អន្តរជាតិប្រមាណ ជាង២ម៉ឺននាក់ មកទស្សនា

 


តាមរយៈសំណេមួយដែលបានបង្ហោះនៅលើផេកផ្លូវការ របស់លោក ហួន ច័ន្ទថុន  នៅថ្ងៃទី២១  ខែមីនា ឆ្នាំ ២០២៦នេះ  គេឃើញមានខ្លឹមសារថា  នៅថ្ងៃនេះ​តាមរយៈបណ្តាញព័ត៌មានទំនាក់ទំនងសង្គម បានបង្ហាញ ថា ព្រឹត្តិការណ៍ព្រះអាទិត្យរះចំកំពូល កណ្ដាល នៃប្រាសាទអង្គរវត្ត ឬសមរាត្រី  សម្រាប់ថ្ងៃដំបូង នៅថ្ងៃទី២១ ខែមីនានេះ បានទាក់ទាញភ្ញៀវ ទេសចរជាតិ អន្តរជាតិប្រមាណ ២០.៦៥០នាក់ មកទស្សនានិងផ្ដិតយករូប ភាពដ៏ល្អឯក គ្មានពីរនៅលើលោក ចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត  ដើម្បីរក្សាទុកតាមគោលបំណង របស់ពួកគាត់ ។ នៅក្នុងចំណោមភ្ញៀវ ទេសចរជាង២ម៉ឺននាក់នេះ ក្នុងនោះភ្ញៀវបរទេស ២.៣១៦នាក់ និង ទេសចរជាតិប្រមាណ ១៨.៦៤០នាក់។


សំណេលោក ហួន ច័ន្ទថុន បន្តថា ព្រឹត្តិការណ៍ដ៏ល្អឯកប្រចាំឆ្នាំនេះដែរ ភ្ញៀវទេសចរបានបង្ហាញក្ដីរីករាយ និងមានភាពភ្ញាក់ផ្អើល ព្រមទាំងមានមោទនភាពចំពោះព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ជាមួយនឹងភាពស្រស់ស្អាត នៃថ្ងៃរះនៅលើកំពូលប្រាសាទអង្គរវត្ត ដែលប្រទេសដទៃទៀតមិនអាចប្រៀបផ្ទឹមបាន។


ព្រឹត្តិការណ៍ថ្ងៃរះចំកណ្ដាលប្រាសាទអង្គរ ឬហៅថា សមរាត្រី (Equinox) កើតឡើងចំនួន ២ដង ជារៀងរាល់ឆ្នាំ គឺសមរាត្រីរដូវប្រាំង កើតឡើងនៅថ្ងៃទី២១ ខែមីនា និងសមរាត្រីរដូវវស្សា កើតឡើងនៅថ្ងៃទី២២ ខែកញ្ញា។ សម្រាប់ថ្ងៃទី២១ ខែមីនានេះ ជាសមរាត្រីរដូវប្រាំង នៅចន្លោះថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែមីនា ចាប់ពីម៉ោង ៥:០០ ព្រឹក ដល់ ៦:៣០ ព្រឹក ។

 




ខ្លឹមសារសំណេលោក ហួន ច័ន្ទថុន បន្តថា  នេះគឺជាភាពទាក់ទាញមួយពោពេញដោយភាពរីករាយរបស់ ភ្ញៀវជាតិ និងអន្តរជាតិ ដែលមានចំពោះទឹកដី ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រខ្មែរ  លើសពីនេះ សកម្មភាព សមរាត្រីពេលនេះ  ក៏ជាជំនឿចិត្តយ៉ាងរឹងមាំ របស់ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ ដែលបានបង្ហាញការគាំ ទ្រលើរាជរដ្ឋាភិបាលកម្ពុជា ថាជាប្រទេស ដែលចង់បានសុខសន្តិភាពពិតប្រាកដ ។ កម្ពុជាមិនចង់បានទឹកដី ប្រទេសណាមួយនោះទេ  កម្ពុជាគ្រាន់ចង់ រក្សាការពារអ្វីដែលជាសម្បត្តិកម្ពុជាមាន ក្នុងឆ្នាំ១៩០៤ ឆ្នាំ១៩០៧ ឲ្យបានគង់វង់ស្ថិតស្ថេរជានិរន្ត ។



No comments:

Post a Comment

>

Pages