តារាសំដែងនាយក្រិន ត្រូវទទួលបានភាពកក់ក្តៅពីសម្តេចតេជោ ទាំងការព្យាបាលជម្ងឺ និងការសិក្សារបស់កូនៗ ទាំង៣នាក់ - គេហទំព័រ ស្កាយប៉ុស្តិ៍
ផ្សាយពាណិជ្ជកម្ម
www.k-skypost.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012909375>>

Breaking

Post Top Ad

Your Ad Spot

តារាសំដែងនាយក្រិន ត្រូវទទួលបានភាពកក់ក្តៅពីសម្តេចតេជោ ទាំងការព្យាបាលជម្ងឺ និងការសិក្សារបស់កូនៗ ទាំង៣នាក់

 


នៅព្រឹកនេះព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦  តារាសម្តែងនាយក្រិន  ដែលមហាជនគ្រប់គ្នាធ្លាប់បានស្គាល់ថា ជាតារាដែលមានទេពកោសល្យក្នុងការសម្តែង ហើយបច្ចុប្បន្នកំពុងមានទុក្ខដោយសម្រាកព្យាបាលនៅមន្ទីរ

ពេទ្យកាលម៉ែត បច្ចុប្បន្នត្រូវទទួលបានភាពកក់ក្តៅពីសម្តេចតេជោប្រធានព្រឹទ្ធសភា  ជួយសម្រួលទាំងការព្យា បាលជម្ងឺរបស់គាត់ និងជួយផ្តល់ភាពកក់ក្តៅដល់កូនៗទាំង៣របស់គាត់ ផងដែរ ។

 


តាមរយៈសំណេមួយដែលបានបង្ហោះនៅលើផេកផ្លូវការ របស់សម្តេចមហាសេនាបតីតេជោ នៅថ្ងៃទី២២  ខែ មីនា ឆ្នាំ២០២៦ នេះ គេឃើញមានខ្លឹមសារថា  ព្រឹកនេះឆ្លៀតពេលទៅសួរសុខទុក្ខ នាយក្រិនដែលកំពុងមានជម្ងឺ នៅមន្ទីរពេទ្យកាលម៉ែត ។  ខ្លួនឈឺឪពុកមរណភាពដែលមិនហ៊ានឲ្យនាយក្រិនដឹងគឺជារឿងវាយប្រហារធ្ងន់ធ្ងរ សម្រាប់ជីវិតនាយក្រិន ។

 


សូមកោតសរសើរចំពោះសិល្បករសិល្បការិនីដែលចូលរួមអាណិតនាយក្រិនពិសេសស្រីនិច ហៅប្រិមប្រិយ និង

ប្អូនដែលសុទ្ធចិត្តបោះបង់ចោលការងារមកជួយថែទាំនាយក្រិន ។  ខ្ញុំបានប្រគល់ការងារឲ្យប្រិមប្រិយ (ស្រីនិច) ទៅជួយរៀបចំកូននាយក្រិន ទាំង៣នាក់នៅបាត់ដំបងឲ្យបានចូលរៀនឡើងវិញក្រោយនាយក្រិនចេញពីមន្ទីរ ពេទ្យ។  សូមអរគុណក្រុមគ្រូពេទ្យដែលបានជួយព្យាបាលនាយក្រិន ។

 


No comments:

Post a Comment

>

Pages