នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ រោងចក្រ មីង ហ្វៃ អេនធើប្រាយ (ខេមបូឌា) ឯ.ក (MING FAI
ENTERPRISE) ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ៤១
ក្នុងភូមិវាវង់ ឃុំសែនដី ស្រុកសំរោងទង បានចុះ រៀបចំសណ្តាប់ធ្នាប់
ដោយរុះរើតូបលក់ដូរដែលមិនមានរបៀបរៀបរយនៅមុខរោងចក្រ។
សកម្មភាពនេះធ្វើឡើងក្នុងគោលបំណងរៀបចំតំបន់មុខរោងចក្រឱ្យមានសោភ័ណភាពឡើងវិញ
ជាពិសេសការ រៀបចំកន្លែងលក់ដូរឱ្យមានសណ្តាប់ធ្នាប់ត្រឹមត្រូវ
ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ និងធានាបាននូវសុវត្ថិ ភាពក្នុងការធ្វើដំណើររបស់បងប្អូនកម្មករ
កម្មការិនី ក៏ដូចជាសាធារណជនទូទៅផងដែរ ។
ខាងរោងចក្របានធ្វើការណែនាំនិងរុះរើតូបលក់ដូរដែលដាក់មិនមានរបៀបរៀបរយ
និងរំលោភលើចំណីផ្លូវ សាធារណៈ។
នេះជាវិធានការចាំបាច់ដើម្បីរៀបចំតំបន់មុខរោងចក្រឱ្យមានសោភ័ណភាពឡើងវិញ ជាពិសេស សម្រួលដល់លំហូរចរាចរណ៍របស់កម្មករ
កម្មការិនីរាប់ពាន់នាក់ ក៏ដូចជាប្រជាពលរដ្ឋដែលធ្វើដំណើរតាម បណ្តោយផ្លូវលេខ៤១
ក្នុងភូមិវាវង់ ឃុំសែនដី ស្រុកសំរោងទង។
ខាងរោងចក្របានបញ្ជាក់ថា
ការរៀបចំសណ្តាប់ធ្នាប់នេះ គឺធ្វើឡើងដើម្បីបង្កលក្ខណៈងាយស្រួល និងធានាសុវត្ថិ ភាពជូនបងប្អូនកម្មករនិយោជិតទាំងអស់។
យើងចង់ឱ្យមានបរិស្ថានល្អ និងសណ្តាប់ធ្នាប់ត្រឹមត្រូវ ដើម្បីបញ្ចៀស ការកកស្ទះ
និងហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតឡើងជាយថាហេតុ។ គួរបញ្ជាក់ថា សកម្មភាព នេះទទួលបានការគាំទ្រពីសំណាក់អាជ្ញាធរ
និងបងប្អូនកម្មករ ដែលយល់ឃើញថាការរៀបចំឱ្យមានសណ្តាប់ ធ្នាប់នៅមុខរោងចក្រ
គឺជាកត្តាសំខាន់ក្នុងការសម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃឱ្យកាន់តែមានភាពរហ័ស និង សុវត្ថិភាព៕





No comments:
Post a Comment