តាមរយៈផេកផ្លូវការ របស់ក្រសួងការពារជាតិ ដែលបានបង្ហោះនៅថ្ងៃទី
០៤ ខែមីនា ឆ្នាំ២០២៦ នេះ គេឃើញ មានខ្លឹមសារថា សេចក្តីប្រកាសព័ត៌មាន លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការ ពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន
អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តា ជ្រាបថា៖
នៅថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១៣ និង០០នាទីរសៀល ក្រសួងការពារជាតិ នៃ ព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនប្រតិភូអនុព័ន្ធយោធាបរទេស
ប្រចាំព្រះរាជាណាចក្រកម្ពុជា ចំនួន១២ប្រទេស
ចុះទៅពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់
ឃុំអូរបីជាន់ ស្រុកអូរជ្រៅ
ខេត្តបន្ទាយមានជ័យ ដែលជាទីតាំងទទួលរងការវាយប្រហារ រាយបន្លាលួស
និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់ របស់ យោធាថៃ និងស្ថានការណ៍ នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា
និងថៃ ដែលបានចូលជាធរមានចាប់តាំងពី វេលាម៉ោង ១២ និង០០នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥
។
សូមគូសបញ្ជាក់ផងដែរថា ចាប់តាំងពីពេលចូលជាធរមាន នៃបទឈប់បាញ់រួចមក
រាជរដ្ឋាភិបាល និងក្រសួង ការពារជាតិកម្ពុជា តែងតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់
ច្បាស់លាស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញ លេញខ្ជាប់ខ្ជួន និងប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុតចំពោះសេចក្តីប្រកាសរួម
នៃកិច្ចប្រជុំពិសេសលើក ទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)
ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ។
សេចក្តីថ្លែងការណ៍រួម ស្តីពី កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ
ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រម ព្រៀងពាក់ព័ន្ធផ្សេងទៀត
ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតី ភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ
និងអន្តរជាតិជ្រាបជាព័ត៌មាន៕
ថ្ងៃពុធ ១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦
។





No comments:
Post a Comment