ជំនួបពិភាក្សា និងធ្វើបទបង្ហាញ រវាង បណ្តាប្រធានប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងដំណើរការនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នេះ - គេហទំព័រ ស្កាយប៉ុស្តិ៍
ផ្សាយពាណិជ្ជកម្ម
www.k-skypost.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012909375>>

Breaking

Post Top Ad

Your Ad Spot

ជំនួបពិភាក្សា និងធ្វើបទបង្ហាញ រវាង បណ្តាប្រធានប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងដំណើរការនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នេះ

 


យោងតាមផេកផ្លូវការបស់លេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលបានផ្សាយចែករំលែកកាល ពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ នេះ   គេឃើញមានខ្លឹមសារថា ជំនួបពិភាក្សា និងធ្វើបទបង្ហាញ  រវាង បណ្តាប្រធាន ប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី  រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ ។

 


កម្មវិធីនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទីនាព្រឹកថ្ងៃអង្គារ  ទី១០  ខែមីនា ឆ្នាំ២០២៦  នៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិ ភាព) (យោងចំណារយល់ព្រមពី សម្តេចមហាបវរធិបតី ចុះថ្ងៃទី៣០  ខែមករា  ឆ្នាំ២០២៦  អនុលោមតាមមាត្រា១៤ នៃព្រះរាជក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់) ។

 


ទាក់ទិនទៅនឹងជំនួបនេះផងដែរ  លោក ហួន ច័ន្ទថុន ប្រតិភូ នៃគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បានមានប្រសាសន៍ ថា លោកសង្ឃឹមថាជំនួបនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ អាចទទួលបានលទ្ធផលល្អប្រសើរមួយសម្រាប់ ប្រតិភូគ្រប់បណ្តាគណបក្ស  ដើម្បីធ្វើជាមូលដ្ឋានក្នុងការចុះសិក្សាស្រាវបំពេញបន្ថែមចំណុចផ្សេងៗទៀត ជាធាតុផ្សំ ប្រមូលបានធាតុចូលល្អៗ ជូនរាជរដ្ឋាភិបាលកម្ពុជា ជម្រុញការអភិវឌ្ឍន៍មាតុប្រទេស ឲ្យកាន់តែរឹងមាំ  

 




No comments:

Post a Comment

>

Pages