ជនភៀសសឹកកម្ពុជា កំពុងស្នាក់នៅក្នុងវត្តសំពៅលូន ស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានអគ្គលេខាធិការ អង្គការហ្វ្រង់កូហ្វូនី និងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចុះសួរសុខទុក្ខ - គេហទំព័រ ស្កាយប៉ុស្តិ៍
ផ្សាយពាណិជ្ជកម្ម
www.k-skypost.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012909375>>

Breaking

Post Top Ad

Your Ad Spot

ជនភៀសសឹកកម្ពុជា កំពុងស្នាក់នៅក្នុងវត្តសំពៅលូន ស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានអគ្គលេខាធិការ អង្គការហ្វ្រង់កូហ្វូនី និងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចុះសួរសុខទុក្ខ

 


លោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) អគ្គលេខាធិការអង្គការអន្តរជាតិ នៃក្រុមប្រទេសនិយាយ ភាសាបារាំង និងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង គណៈប្រតិភូ នៅថ្ងៃទី៣  ខែមីនា ឆ្នាំ២០២៦នេះ បានចុះទៅសួរសុខទុក្ខជនភៀសសឹករបស់កម្ពុជា   ដែលមិន ទាន់បានត្រឡប់ទៅផ្ទះសម្បែង  ព្រោះសង្គ្រាមនៅតាមព្រំដែនរវាងកម្ពុជា និងថៃ  ដែលកំពុងស្នាក់នៅបណ្តោះ អាសន្ន ក្នុងមណ្ឌលសុវត្ថិភាពវត្តធម្មរង្សី ហៅវត្តសំពៅលូន ស្ថិតនៅភូមិសំពៅលូន ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

 


ជនភៀសសឹកដែលកំពុងស្នាក់នៅ ក្នុងមណ្ឌលសុវត្ថិភាពវត្តធម្មរង្សី ហៅវត្តសំពៅលូន មានចំនួន ៤១៤គ្រួសារ ស្មើនឹង ១ ៣៩៥នាក់ ដែលភៀសសឹកមកពីតំបន់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ  ជាទីតាំងដែលយោធា ថៃ ចូលឈ្លានពានដេញពលរដ្ឋខ្មែរស្លូតត្រង់ចេញពីផ្ទះសម្បែង ក្រោយបទឈប់បាញ់រវាងកងទ័ពទាំងពីរចូលជា ធរមាន។

 


នាឱកាសនោះដែរ លោកស្រី ល្វីស មូស៊ីគីវ៉ាបូ និងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន   ព្រមទាំងគណៈប្រតិភូ បាន ប្រគល់អំណោយជាគ្រឿងឧបភោគ បរិភោគមួយចំនួនជូនដល់បងប្អូនភៀសសឹក   ដើម្បីចូលរួមចំណែកកាត់ បន្ថយការលំបាក នៅក្នុងដំណាក់កាលដ៏លំបាកមួយនេះផងដែរ។

 


លោកស្រី ល្វីស មូស៊ីគីវ៉ាបូ និងគណៈប្រតិភូ កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា  ដើម្បីជជែកពីការរៀបចំកិច្ច ប្រជុំកំពូលលើកទី២០ នៃអង្គការអន្តរជាតិ នៃក្រុមប្រទេសនិយាយភាសា  បារាំង  ឬហៅថា   ហ្វ្រង់កូហ្វូនី ដែលគ្រោងធ្វើឡើងនៅរាជធានីភ្នំពេញនាខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ។

 


សូមបញ្ជាក់ថា សង្គ្រាមឈ្លានរបស់កងទ័ពថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា បានធ្វើឱ្យប្រជា ពលរដ្ឋកម្ពុជាជាង ៦០ម៉ឺននាក់ បានភៀសខ្លួនចេញពីផ្ទះសម្បែង ។ បើទោះបីការផ្ទុះអាវុធត្រូវបានបញ្ចប់តាំង ពីថ្ងៃទី២៧  ខែធ្នូ  ឆ្នាំ២០២៥ យ៉ាងណាក្តី  រហូតមកដល់ពេលនេះ មានពលរដ្ឋជិត៥ម៉ឺននាក់ទៀត    មិនទាន់ បានត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេនៅឡើយទេ។  ក្នុងនោះផ្ទះសម្បែងខ្លះ ត្រូវបានកងទ័ពថៃ ដាក់ទូកុងតឺន័រ និងរាយបន្លាលួសបទយកមិនឱ្យប្រជាពលរដ្ឋចូលទៅកាន់ផ្ទះសម្បែងនោះឡើយ ៕



 

No comments:

Post a Comment

>

Pages