សមត្ថកិច្ចចំណាយប្រើពេលជាច្រើនម៉ោង និងអស់ទឹកជាច្រើនឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បានក្នុងករណី អគ្គីភ័យឆេះឃ្លាំងអេតចាយ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ - គេហទំព័រ ស្កាយប៉ុស្តិ៍
ផ្សាយពាណិជ្ជកម្ម
www.k-skypost.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012909375>>

Breaking

Post Top Ad

Your Ad Spot

សមត្ថកិច្ចចំណាយប្រើពេលជាច្រើនម៉ោង និងអស់ទឹកជាច្រើនឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បានក្នុងករណី អគ្គីភ័យឆេះឃ្លាំងអេតចាយ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

 


ចាប់តាំងពីវេលាម៉ោងជិត៣រសៀល ថ្ងៃទី៥ ខែមីនា រហូតដល់វេលាថ្ងៃត្រង់ទី៦ ខែមីនា ឆ្នាំ២០២៦នេះ  អគ្គីភ័យ ឆេះឃ្លាំងអេតចាយ នៅភូមិមនោរម្យ​ ឃុំហោងសំណំ​ ស្រុកឱរ៉ាល់​ ខេត្តកំពង់ស្ពឺ កម្លាំងសមត្ថកិច្ចចម្រុះគ្រប់គ្រង បានទាំងស្រុងហើយ។

 


ប្រតិបត្តិការសង្គ្រោះនេះ ធ្វើឡើងដោតកម្លាំងអន្តរាគមន៍ពន្លត់អគ្គីភ័យ ស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងកង រាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការរថយន្តពន្លត់អគ្គីភ័យរបស់ក្រុមហ៊ុនស៊ីម៉ង់ដែលបានរួមចំណែកអន្តរាគមន៍ រហូតបានជោគជ័យ ។ បើគិតមកដល់ម៉ោងនេះ កម្លាំងបានគ្រប់គ្រងបានទាំងស្រុងហើយ ដោយប្រើប្រាស់រយន្ត ពន្លត់ចំនួន៩គ្រឿង រួមទាំងគ្រឿងចក្រកាយចំនួន៣គ្រឿង ។

 


សមត្ថកិច្ចបានសន្និដ្ឋានថា ករណីនេះបណ្តាលមកពីភ្លើងឆេះព្រៃខាងក្រោយឃ្លាំងអេតចាយដ៏ធំនេះ តែសមត្ថកិច្ច នៅបន្តស្រាវជ្រាវបន្ថែមទៀតជុំវិញករណីបណ្តាលឲ្យឆេះបំផ្លាញឃ្លាងអេតចាយនេះ៕



No comments:

Post a Comment

>

Pages