ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តស្ទឹងត្រែងបានរៀបចំពិធីអបអរសាទរ ទិវាជាតិទីក្រុងស្អាត ឆ្នាំ២០២៦ យ៉ាងគគ្រឹកគគ្រេងនៅមុខសាលាខេត្តស្ទឹងត្រែង ក្នុងទីលាន តេជោធិបតី
ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងទម្រង់ជា ព្យុះហយាត្រាទេសចរណ៍ ក្រោមប្រធានបទដ៏មានអត្ថន័យ ក្នុងន័យសាមគ្គីភាពដើម្បីរួបរួមលើកកំពស់វិស័យទេសចរ គ្រប់ទំរង់ ទីក្រុងស្អាត ប្រកបដោយសោភ័ណភាព ស្រស់បំព្រង
នេះជាលើកទីមួយហើយសំរាប់ខេត្តស្ទឹងត្រែង ការរៀបចំ
ពិធីដ៍ធំនិងមិនធ្លាប់មាន កន្លងមកខេត្តមួយនេះ ធ្លាប់មានការរៀបចំកម្មវិធី
និងទទួលបាន ទេសចរណ៍ បែបប្រពៃណីយ៍ អំណានទេសចរណ៍ជាដើម
ចំណែកឯព្យុះហយាត្រា ទេសចរណ៍ ទើបតែមាននិងបានឃើញនាពេលនេះទេ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងទាំង៣ប្រភេទសិស្សានុសិស្ស និងប្រជាពលរដ្ឋបានចូលរួមក្នុងតំនើរព្យុះហយាត្រារួមគ្នា ប្រមាណជាជាង ១ ម៉ឺននាក់
តំណើរដោយស្មើរជើង ចម្ងាយផ្លូវ ប្រម៉ាណ៣,៥០០ ម៉ែត្រ ។
លោកប្រធានមន្ទីរ អ៊ន់ប៉ោសឿនមានប្រសាសន៍ថា"យុទ្ធនាការ (ស្ទឹងត្រែង លើសពីទន្លេ លើសពីធម្មតា) មិនត្រឹមតែបង្ហាញពីសក្ដានុពលទេសចរណ៍ដ៏សម្បូរបែបនៃខេត្តស្ទឹងត្រែងភូមិភាគឦសានមួយនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការដាស់តឿនឱ្យមានការចូលរួមចំណែកពីគ្រប់មជ្ឈដ្ឋាន ក្នុងកិច្ចគាំពារ ដើម្បីផ្ដល់ភាពស្រស់ត្រកាលដល់ទីក្រុង និងទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិ អោយទទួលបានព័ត៌មានៃតំបន់ទេសចរណ៍ខេត្តស្ទឹងត្រែងកាន់តែច្រើនឡើង



No comments:
Post a Comment