នៅព្រឹកថ្ងៃចន្ទ ៦រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលស្រុក ពេជ្រាដា
បានរៀបចំវេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីគោលនយោបាយ
និង យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧
នៃរដ្ឋសភា ក្រោមការដឹកនាំ ដោយ ឯកឧត្តម
អ៉ីន តុងអាន អនុរដ្ឋលេខាធិការ
ទីស្តីការគណ:រដ្ឋមន្រ្តី និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកពេជ្រាដា
លោក ងិន សុវិមាន អភិបាលរង
នៃគណៈអភិបាលខេត្ត លោក ខាំផង ជា អភិបាលរង ស្រុកតំណាងលោក
វណ្ណា ម៉ាប់ អភិបាល
នៃគណៈអភិបាលស្រុកពេជ្រាដា នៅ (ក្រុមអន្ទ្រងសាមគ្គីសែនជ័យ) ភូមិពូជ្រៃចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។
វេទិកានេះមានការអញ្ជើញចូលរួមពីសំណាក់លោកប្រធាន
អនុប្រធានមន្ទីរពាក់ព័ន្ធ អភិបាលរងស្រុក នាយករង រដ្ឋបាលសាលាស្រុក មេបញ្ជារងស្រុក អធិការរងស្រុក ប្រធានការិយាល័យចំណុះរដ្ឋបាលស្រុក
ប្រធានស្នាក់ការ ដែនជម្រកសត្វព្រៃភ្នំព្រេច
ដែលមានអ្នកចូលរួមសរុបចំនួន១៤៥ នាក់ ស្រី ៦៣នាក់ ក្នុងនោះថ្នាក់ជាតិចំនួន០១រូប
ថ្នាក់ខេត្ត៥រូប ស្រី០ ថ្នាក់ស្រុក១១រូប ស្រី០ ថ្នាក់ឃុំ ១១រូប ស្រី០ និងប្រជាពលរដ្ឋ ១១៧រូប
ស្រី ៦៣រូប។
ក្នុងវេទិកានេះប្រជាពលរដ្ឋបានលើកឡើងពីបញ្ហាសំណើ
សំណូមពរចំនួន១០វិស័យ មាន ១.វិស័យរដ្ឋបាលសន្តិសុខ
២.វិស័យអប់រំ ៣.វិស័យអគ្គិសនី ៤.វិស័យកសិកម្ម ៥.វិស័យបរិស្ថាន ៦.វិស័យសុខាភិបាល ៧.វិស័យអភិវឌ្ឍន៍ ជនបទ ៨.វិស័យរ៉ែ និងថាមពល ៩.វិស័យដីធ្លី ១០.វិស័យធនធានទឹក ៕




No comments:
Post a Comment