អាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាប និងឃាត់ខ្លួនក្មេងទំនើង ៧នាក់ ជាបន្តបន្ទាប់ករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈយ៉ាងភាពអនាធិបតេយ្យ និងផុសបង្អួតតាមបណ្តាញសង្គម - គេហទំព័រ ស្កាយប៉ុស្តិ៍
ផ្សាយពាណិជ្ជកម្ម
www.k-skypost.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012909375>>

Breaking

Post Top Ad

Your Ad Spot

អាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាប និងឃាត់ខ្លួនក្មេងទំនើង ៧នាក់ ជាបន្តបន្ទាប់ករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈយ៉ាងភាពអនាធិបតេយ្យ និងផុសបង្អួតតាមបណ្តាញសង្គម

 


ដោយ​អនុវត្ត​តាម​គោលការដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ​​​ សុខា​​ ​អគ្គ​មេបញ្ជាការ​រង​ ​​ កងយោធពល​ខេមរ​ភូមិន្ទ​​ និងជា​មេបញ្ជាការ​​​ កង​រាជ​អាវុធហត្ថ​ខេត្ត​លើ​ផ្ទៃ​ប្រទេស​​​​ ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត​កំពង់ស្ពឺ​  ក្រោម​ការដឹកនាំ​បញ្ជា​ដោយផ្ទាល់យ៉ាងម៉ឺងម៉ាត់របស់​ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់‌ស្ពឺ​​ ​ ក្មេងទំនើងដែលតែងតែបង្ហោះម៉ូតូ​  និង ផុសបង្ហោះបង្អួតតាមបណ្តាញសង្គម រួមទាំងក្នេងទំនើង​ ដែល​ពាក់ព័ន្ធ​ជាមួយនឹងបទល្មើសផ្សេងៗត្រូវបានអាវុធ ហត្ថខេត្តកំពង់ស្ពឺ ធ្វើការ​បង្ក្រាបនិងឃាត់ខ្លួន​បានជាបន្តបន្ទាប់ជាច្រើនាក់ក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ  នាពេលកន្លង មកនេះផងដែរ ។

 


ជាក់ស្តែងថ្មីៗនេះ កាលពីវេលាម៉ោង១៨ និង២០នាទី  នាថ្ងៃទី០៧  ខែមីនា ឆ្នាំ២០២៦ ការិយាល័យព្រហ្មទណ្ឌបាន ទទួលជនសង្ស័យជាក្មេងទំនើង និងវត្ថុតាងពីកម្លាំងអង្គភាពនគរបាលយុត្តិធម៌ ពាក់ព័ន្ធករណីក្មេងទំនើងបង្ហោះម៉ូតូ ដែលប្រព្រឹត្តកាលពីវេលាម៉ោង១៧ និង៥០នាទី  ថ្ងៃទី០៧  ខែមីនា ឆ្នាំ២០២៦  នៅចំណុចភូមិគោករងៀង  ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

 

ក្មេងទំនើងទាំងនេះរួមមានឈ្មោះ យឿន ធារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ និងឈ្មោះ គីម ពិសិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ និងបន្ទាប់មកទៀតនៅវេលាម៉ោង១៨:៥០នាទី នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ កម្លាំងអង្គភាពនគរបាលយុត្តិធម៌ បានធ្វើការឃាត់ខ្លួនក្មេងទំនើងបង្ហោះម៉ូតូបាន០១នាក់ទៀត   ដោយក្មេងទំនើងនេះបានធ្វើសកម្មភាពបង្ហោះម៉ូតូ កាលពីវេលាម៉ោង០៦:៥០នាទី នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ នៅចំណុចភូមិទួលគោគ សង្កាត់ស្វាយក្រវ៉ាន់  ក្រុង ច្បារមន ខេត្តកំពង់ស្ពឺ។ មានឈ្មោះ សួន សុជាតិ ភេទប្រុស អាយុ១៨ឆ្នាំ។  លុះដល់នៅវេលាម៉ោង០៣:៣០នាទី  នាថ្ងៃទី០៧​ ខែមីនា​ ឆ្នាំ២០២៦ដដែល កម្លាំងអង្គភាពនគរបាលយុត្តិធម៌បានបន្តឃាត់ខ្លួនក្មេងទំនើងចំនួន០២នាក់​បន្ថែមទៀត  ដោយក្មេងទំនើង២នាក់នេះ បានធ្វើសកម្មភាពបង្ហោះម៉ូតូ​ នៅចំណុច​ភូមិផ្សាចាស់ សង្កាត់ស្វាយ ក្រវ៉ាន់​ ក្រុងច្បារមន​ ខេត្ដកំពង់ស្ពឺ។ មានឈ្មោះ វិន សុភណ្ឌ ភេទប្រុស អាយុ​១៧ឆ្នាំ រស់នៅ​ក្នុងភូមិដីឆ្នាំង ឃុំហោង សំណំ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ និងឈ្មោះ មឿន ចាន់ថន ភេទប្រុស អាយុ១៧ រស់នៅភូមិដីឆ្នាំង ឃុំហោងសំណំ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ​ ដូចគ្នា ។

 

ក្រោមវិធានជំនាញរបស់​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ នៅវេលាម៉ោង១២:៣០០នាទី នាថ្ងៃទី០៨​ ខែកុម្ភៈ​ ឆ្នាំ២០២៦ កម្លាំងអង្គភាពនគរបាលយុត្តិធម៌បានបន្តឃាត់ខ្លួនក្មេងទំនើងបាន ០២នាក់​ ស្ថិតនៅចំណុច​ស្ពានពពែភ្នំ​។  មាន ឈ្មោះ​ ឆៃ​ រ៉ាហ្វាត ភេទប្រុស​ អាយុ១៦ឆ្នាំ​ មានទីលំនៅ​ក្នុងភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ​ និងក្មេងទំនើងម្នាក់ទៀតឈ្មោះ​ ទូច​ លីមហេង​ ភេទប្រុស​ អាយុ១៧ឆ្នាំ​ មានទីលំនៅ​ក្នុងភូមិត្រពាំងលើក សង្កាត់ រការធំ ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ។

 

ជា​លទ្ធផល​ក្នុងប្រតិបត្តិការបង្ក្រាបក្មេងទំនើង​នេះដែរ អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ ដកហូតវត្ថុតាងបានរួមមាន៖ ​ម៉ូតូ ចំនួន០៣គ្រឿង (ម៉ាក់Honda Dream ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1Z-9153 ស៊េរីឆ្នាំ២០២៥ មួយ​គ្រឿង​,ម៉ាក់​Nex Cross ពណ៌ក្រហម ផ្លាកលេខ ភ្នំពេញ 1MG-4756 ស៊េរីឆ្នាំ២០២៦​ មួយ​គ្រឿង​ ,Honda dream ឆ្នាំ២០២៥ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ កំពង់ស្ពឺ 1Z-8099​ មួយគ្រឿង​​ និងHONDA DREAM ពណ៌ខ្មៅ ពាក់ស្លាក់​ ភ្នំពេញ 1LW-5224​ ស៊េរីឆ្នាំ ២០២៦ ​មួយគ្រឿងទៀត), ទូរស័ព្ទចំនួន ០៤គ្រឿង និងនាឡិការចំនួន ០១គ្រឿងថែមទៀត។  បច្ចុប្បន្នក្មេងទំនើង ដែលបង្ហោះម៉ូទូទាំងនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ យកមកអប់រំណែនាំ និងធ្វើកិច្ចសន្យាចំពោះ មុខ ម្តាយ​ ឪពុក​​​និង​អាណាព្យាបាល​ ដើម្បីបញ្ឈប់រាល់សកម្មភាពទំនើងទាំងនេះដែលនាំឱ្យប៉ះពាល់​ ជាហេតុដែល បំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញ បង្កភាពអនាធិបតេយ្យ  ក្នុង សង្គម ចំណែកម៉ូតូត្រូវដកហូតយកទៅរក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ។

 

គួរ​រំលឹក​ផង​ដែរ​ថា​​ តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា ដែលធ្លាប់មានប្រសាសន៍កន្លងមកពាក់ព័ន្ធនឹងក្មេងទំនើង ត្រូវអនុវត្តគ្រប់វិធានការឱ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ពិសេសក្មេងទំនើងនេះតែម្តង ត្រូវឃាត់ម៉ូតូរក្សារទុករយៈពេល ៣ខែ ចំពោះការប្រព្រឹត្តលើកទី១ និង៦ខែ ប្រសិនបើមិនរាងចាលនៅតែប្រព្រឹត្តលើកទីពីរបន្តទៀត៕



 

No comments:

Post a Comment

>

Pages