យោងតាមសំណេរផេកផ្លូវកាណ៍ របស់អង្គរភាព fresh news សរសេរដោយមានខ្លឹមសារថា អ្នកសារត៌មានមក
ពីស្ថាប័នអន្តរជាតិធំៗ មានទីភ្នាក់ងារសារព័ត៌មាន Associated Press (AP),
Agence France-Presse (AFP), Reuters, Phoenix Satellite TV, សារព័ត៌មានជប៉ុន
Nippon Media, ទីភ្នាក់ងារសារព័ត៌មាន European
Pressphoto Agency (EPA), ករណីសមត្ថកិច្ចឡោមព័ទ្ធនិងបង្ក្រាបបទល្មើស
ឆរបោកតាមបច្ចេកវិទ្យា កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ដើម្បីផ្ដិតយករូបភាព និងយកព័ត៌មាន ស្តីពី ការបង្រ្កាបជាក់ស្តែងនៅទីតាំង
ស្ថិតនៅក្នុងខុនដូរឈ្មោះ ហ្គោលឌិន វ័ន
អគារលេខ៤១ ជាន់ទី៣០ នៅលើផ្លូវលេខ៣៦០
ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង
រាជធានីភ្នំពេញ។
ឈានដល់ការបង្ក្រាបនេះដោយសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ដែលចាប់ផ្តើមប្រព្រឹត្តក្នុងអំឡុងពាក់កណ្តាលខែមករា ឆ្នាំ២០២៦កន្លងទៅដើមឆ្នាំថ្មីនេះ នៅទីតាំងខាងលើនេះ សមត្ថកិច្ចជំនាញប្រើពេលវេលាស្រាវជ្រាវ
រហូតដល់អាចឈានដល់ការបង្រ្កាបបន្ទាប់ពីក្តាប់បានព័ត៍មានជាក់ លាក់កាលពីយប់ថ្ងៃទី១០
ខែមីនា ឆ្នាំ២០២៦នោះដែរ ។ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
នៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបង្ហាញប្រាប់អ្នកសារ
ព័ត៌មាននៅពេលនោះភ្លាមៗថា ការបង្ក្រាបទីតាំងខាងលើនេះ
សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៦៥នាក់(ស្រី្ត ២៧នាក់) មានជនជាតិចិន
និងជនជាតិខ្មែរក្នុងចំណោមនោះដែរ រួមទាំងវត្ថុតាង រួមមានកុំព្យូទ័រ ALL in One ៨៩គ្រឿង, Monitor ១ គ្រឿង CPU ០១គ្រឿង និងទូរសព្ទបម្រើឱ្យបទល្មើស
ចំនួន ៣៨៤គ្រឿង ខណៈសម្ភារៈ ទាំងនោះគឺរក្សាសភាពដើម ដូចកាលមុនពេលសមត្ថកិច្ចចុះបង្ក្រាប
ដោយពុំទាន់មានការប៉ះពាល់ ហើយរង់ចាំការ អនុវត្តនីតិវិធីជាបន្តបន្ទាប់។
ការចុះបង្ក្រាបនេះធ្វើឡើង ក្រោមបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង
អភិបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ
អនុវត្តន៍ផ្ទាល់ដោយសមត្ថកិច្ចជំនាញ រួមទាំងអាជ្ញាធរខណ្ឌបឹង កេងកង ដោយមានការសម្រួលនីតិវិធីច្បាប់ពីលោក សេង ហៀង
ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ។
តាមការសន្និដ្ឋានបឋមដោយផ្អែកលើរបាយការណ៍
និងពិនិត្យនៅទីតាំងផ្ទាល់របស់សមត្ថកិច្ចជំនាញ ក្រុមជន សង្ស័យបានប្រើប្រាស់ទីតាំងក្នុងប្រទេសកម្ពុជាដើម្បីប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
(Online Scams) ទៅប្រទេសផ្សេងៗ
ក្រោមរូបភាពអូសទាញជនរងគ្រោះឱ្យដាក់ប្រាក់ក្នុងគម្រោងវិនិយោគក្លែងក្លាយ និងការលួង លោមបែបស្នេហា។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើនេះ
ត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញ នៃស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ
ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ និងបន្តស្រាវជ្រាវដើម្បីឈានទៅកំណត់មុខសញ្ញា មេខ្លោងពាក់ព័ន្ធជាបន្តទៀត
។
សមត្ថកិច្ចចម្រុះនៃគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ
បាននិងកំពុងធ្វើប្រតិបត្តិការបង្រ្កាប និងបោសសម្អាត អំពើឆបោកអនឡាញយ៉ាងសកម្ម
និងជាប់ជាប្រចាំដោយបានបង្រ្កាបទីតាំងសរុបចំនួន៦៥ករណី/ ទីតាំង គិត ចាប់ពីខែមករា
រហូតដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះ។ ក្នុងការបង្រ្កាបទាំងនេះសមត្ថកិច្ចបានឃាត់ខ្លួនជន
សង្ស័យ សរុបចំនួន ៨៨៧នាក់ (ស្ត្រី ២៣៣នាក់)។ ក្នុងចំណោមជនសង្ស័យដែលត្រូវបានឃាត់ខ្លួនទាំងនេះ
មាន ជនជាតិបរទេសពាក់ព័ន្ធនឹងអំពើឆបោកអនឡាញ ចំនួន ៥៥៦នាក់ ក្នុងនោះស្ត្រី ចំនួន
៥៥នាក់ មាន ១៦ សញ្ជាតិផ្សេងគ្នា។
បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿងពាក់ព័ន្ធនឹងមេខ្លោង
និងបក្ខពួក ដើម្បីគាំទ្រដល់ដំណើរការក្នុងនីតិវិធី តុលាការ ខណៈចំពោះករណីផ្សេងទៀត
សមត្ថកិច្ចរាជធានីបានប្រគល់ជូនអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និង ជំនាញពាក់ព័ន្ធដើម្បីអនុវត្តនីតិវិធីបន្តរួមទាំងការបណ្តេញចេញឱ្យត្រលប់ទៅប្រទេសដើមរបស់ខ្លួនវិញ។







No comments:
Post a Comment