អ្នកនាំពាក្យសាលាដំបូងខេត្តស្ទឺងត្រែង បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹងលើសំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) និងការនាំចូលទំនិញគេចពន្ធ ដែលបានប្រព្រឹត្តទៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ។
យោងតាមសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទជាជនជាតិខ្មែរ ចំនួន៤នាក់ រួមមានឈ្មោះ ចាន់ ប៊ុនអែម, ប៊ុនថន ភក្តី, ចាន់ លីណា និង តេង គឹមហុង ។ ដោយឡែកជនសង្ស័យផ្សេងទៀតមានបុរសជនជាតិ ចិនម្នាក់ និងស្ត្រីជនជាតិខ្មែរម្នាក់ ព្រមទាំងបក្ខពួកមួយចំនួនទៀត កំពុងស្ថិតក្នុងដំណាក់កាលគេចខ្លួននៅឡើយ ។
ជនត្រូវចោទទាំងអស់ ត្រូវបានចោទប្រកាន់ពីបទល្មើសសំខាន់ៗចំនួន២ ទី១.បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងទី២. សមគំ និតក្នុងអំពើឆបោក និងការលួចនាំចេញ-ចូលទំនិញគេចពន្ធ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ កម្លាំងចម្រុះរួមមាន មន្ត្រីគយ និងរដ្ឋាករ កងរាជអាវុធហត្ថនិងនគរបាលខេត្ត ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បានចុះបង្ក្រាបទីតាំងក្រុម (ហ៊ុនស្ទឹងត្រែងសេកុង អឹមផត អិចផត ឯ.ក )
ស្ថិតនៅភូមិរាជានុកូល សង្កាត់-ក្រុង-ខេត្តស្ទឹងត្រែង ដោយបានដកហូតវត្ថុ តាងរួមមាន បារីចិនចម្រុះម៉ាកជាច្រើនប៊ិច ស្រា.ចម្រុះម៉ាកជាច្រើន កេស កុំព្យូទ័រយួរដៃប្រើរួច ម៉ាក DELL ចំនួន១២គ្រឿង ទូរស័ព្ទដៃប្រើរួច ម៉ាក Iphone ចំនួន៦៧៥គ្រឿង Wifi Router ប្រើរួចម៉ាក ASUS ចំនួន១២ គ្រឿង Key Bourd ប្រើរួច ម៉ាក AOC ចំនួន២២០គ្រឿង កុំព្យូទ័រប្រើរួចALL IN ONE ម៉ាក CX&KL ចំនួន៦៨គ្រឿង CPU ម៉ាក WJCOOLMAN ចំនួន២ គ្រឿង ទូរស័ព្ទថ្មី ម៉ាកHMD ចំនួន៦៣គ្រឿង IPAD ចំនួន២៥គ្រឿង សម្ភារៈប្រើប្រាស់ និងម្សៅដីចំនួន១០កេស និងឃាត់ ខ្លួនជនជាតិខ្មែរចំនួន៤ (បួន)នាក់ មានអត្តសញ្ញាណដូចខាងលើ ដែលពាក់ព័ន្ធបទល្មើសនេះប្រព្រឹត្តតាំងពីអំឡុងឆ្នាំ២០១៧ រហូតដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦។
បច្ចុប្បន្ន ជនត្រូវចោទខាងលើដែលកំពុងស្ថិតក្នុងពន្ធនាគារ និងបន្តស្រាវជ្រាវតាមចាប់ខ្លួនបក្ខពួកដែលកំពុងគេចខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមក្រមព្រហ្មទណ្ឌ និងច្បាប់ ស្តីពី គយ ។

បើតាមអ្នកប្រកបអាជីវកម្មដឹកអ្នកដំណើរក្នុងក្រុងស្ទឹងត្រែង និយាយថា (ក្រុមហ៊ុនស្ទឹងត្រែងសេកុង អឹមផត អិចផត ឯ.ក ) នេះជាក្រុមហ៊ុន ដឹកជញ្ជូនភ្ញៀវ និងទំនិញចេញ-ចូល ឡាវ-កម្ពុជាច្រើនឆ្នាំកន្លងមកហើយ អាចនិយាយបានថា ក្រុមហ៊ុននេះលេចឆ្លោរជាងគេ ៕

No comments:
Post a Comment