កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ
សហការជាមួយអាវុធហត្ថខណ្ឌសែនសុខ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញារង
នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានចុះបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមីមួយកន្លែង
ស្ថិតនៅឃ្លាំងអូស៊ាន គ្រឿងសង្ហារឹម ភូមិច្រេស សង្កាត់គោកឃ្លាង
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ក្នុងបេសកកម្មនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងបារីអេឡិចត្រូនិកម៉ាក
FISCO
ចំនួន ១៣ កេស ស្មើនឹង ២,៦០០ ប្រអប់
និងឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់ ឈ្មោះ XIE SU LONG ភេទប្រុស
អាយុ ២៨ឆ្នាំ ជាជនជាតិចិន ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ។
អាជ្ញាធរបានបញ្ជាក់ថា ការនាំចូល
ចែកចាយ ផ្សព្វផ្សាយ កាន់កាប់ ផលិត និងស្តុកទុកឧបករណ៍អេឡិចត្រូនិក
និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា គ្រប់ប្រភេទ
ត្រូវបានហាមឃាត់យ៉ាងតឹងរឹង ។ សមត្ថកិច្ចនឹងបន្តអនុវត្តវិធានការបង្ក្រាបជាបន្តបន្ទាប់
និងអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមសហការផ្តល់ព័ត៌មានតាមលេខបន្ទាន់ ១២៩១
ឬតាមបណ្តាញ Telegram, WhatsApp និង CoolApp លេខ 031 5555 669 ព្រមទាំងអាចផ្ញើសារទៅកាន់ផេកហ្វេសប៊ុកផ្លូវការរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ
«Phnom Penh Gendarmerie» បានគ្រប់ពេលវេលា ។



No comments:
Post a Comment