ព្រំដែននៅតំបន់ភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានសម្របសម្រួលជូនក្រុម អ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដឹកនាំចុះសង្កេតការណ៍ស្ថានភាព - គេហទំព័រ ស្កាយប៉ុស្តិ៍
ផ្សាយពាណិជ្ជកម្ម
www.k-skypost.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012909375>>

Breaking

Post Top Ad

Your Ad Spot

ព្រំដែននៅតំបន់ភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានសម្របសម្រួលជូនក្រុម អ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដឹកនាំចុះសង្កេតការណ៍ស្ថានភាព

 


នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៦ ម្សិលមិញនេះ នៅលើផេកផ្លូវការណ៍របស់ក្រសួងការពារជាតិ បានបង្ហោះ ចែករំលែកនូវសេចក្តីប្រកាសព័ត៌មាន ដែលមានខ្លឹមសារទាំងស្រុងថា លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារ ព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅព្រឹកថ្ងៃ​អាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ០៩ និង ០០នាទី ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេត ការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាទីតាំងប្រជាពលរដ្ឋកម្ពុជាបង្កបង្កើន និងអាស្រ័យផលជាយូរណាស់ មកហើយ និងជាទីតាំងដែលកម្ពុជាបន្តកាន់កាប់ ក្រោយបទឈប់បាញ់បន្ទាន់រវាងកម្ពុជានិងថៃ បានចូលជា ធរមានចាប់តាំងពីវេលាម៉ោង ១២ និង០០នាទី  ថ្ងៃទី២៧  ខែធ្នូ  ឆ្នាំ២០២៥មកម្ល៉េះ និងធ្វើការពិនិត្យលើការ គោរព និងការអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមក្រោយបទឈប់បាញ់ចូលជាធរមានផងដែរ ។

 


ឆ្លៀតក្នុងឱកាសនេះ ភាគីកម្ពុជាសូមបញ្ជាក់សាជាថ្មីនូវជំហរមិនងាករេរបស់ខ្លួនថា ការងារវាស់វែង និងខណ្ឌ សីមាលើដីជាក់ស្តែងជាសមត្ថកិច្ចដាច់មុខរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)។ ក្នុងន័យ នេះ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងយោធា ក៏ដូចជាអាជ្ញាធរមូលដ្ឋានពុំមានសមត្ថកិច្ចចង្អុល បង្ហាញខ្សែព្រំដែននៅលើដីជាក់ស្តែងនោះទេ។

 


ការងារផ្ទៀងផ្ទាត់ និងបញ្ជាក់ខ្សែព្រំដែនអន្តរជាតិនៃប្រទេសទាំងពីរនៅលើដីជាក់ស្តែង គឺជាសមត្ថកិច្ចរបស់ ក្រុមវាស់វែងចម្រុះ (JSTs) ដែលស្ថិតនៅក្រោមរចនាសម្ព័ន្ធរបស់គណៈកម្មការ JBC នៃភាគីទាំងពីរ ។  ភាគី កម្ពុជាតែងតែបញ្ជាក់ជំហរមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលផ្ទុយ ពីអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម, ផែនទីដែលជាលទ្ធផលការងារខណ្ឌសីមា របស់គណៈកម្មការកំណត់ ព្រំដែនឥណ្ឌូចិន-សៀម, កំណត់ហេតុកិច្ចប្រជុំ និងកំណត់ហេតុបោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិន-សៀម, កំណត់ហេតុរបស់គណៈកម្មការ JBC, MOU 2000 និងTOR 2003 ជាដើម។ លើសពីនេះ ភាគីកម្ពុជា ប្រកាសមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង ទាំងពេលកន្លងមក ទាំងបច្ចុប្បន្ន និងអនាគត និងស្នើជំរុញភាគីថៃឯកភាពក្នុងការចាត់បញ្ជូនក្រុមវាស់វែង ចម្រុះ (JSTs) ចុះលើដីជាក់ស្តែង  ដើម្បីបន្តការងារ ព្រមទាំងស្នើជំរុញការរៀបចំកិច្ចប្រជុំគណៈកម្មការ JBC នៃភាគីទាំងពីរឱ្យបានឆាប់បំផុត ។

 

រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិត ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួម ស្តីពី កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរ ភាពយូរអង្វែង ។  អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរ ជាតិជ្រាបជាព័ត៌មាន ៕

 

No comments:

Post a Comment

>

Pages