នៅថ្ងៃនេះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងផេកផ្លូវការមួយរបស់លោក ហួន
ច័ន្ទថុន បានបង្ហោះសំណេថា
គោលជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា«ជាជំហររបស់សម្ដេច តេជោ ហ៊ុន សែន គឺរូបសម្តេច រួមនិងគណបក្សប្រជាជនកម្ពុជា គឺសម្រេចមិនទទួលយករាល់គណបក្សថ្មីទាំង ឡាយណា
ដែលកើតបំបែកខ្លួនចេញពីគណបក្សសម្ព័ន្ធភាពទាំង២៩ ហើយចង់មកចូលជាសម្ព័ន្ធភាពនោះឡើយ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន
សែន ប្រកាសជំហរយ៉ាងដាច់ណាត់នេះ គឺនៅឧិកាសដែលរូបសម្តេច ដឹកនាំកិច្ចប្រជុំជាមួយនឹងគណបក្សសម្ព័ន្ធទាំង២៩
ដើម្បីសិក្សាអំពីគ្នាទៅវិញទៅមក ក៏ដូចជារិតបន្តឹងចំណងមិត្ត ភាពឲ្យកាន់តែល្អ ក្នុងគោលបំណងតែមួយ
គឺរក្សាសន្តិភាព និងជម្រុញឲ្យមាតុប្រទេសកាន់តែមានការអភិវឌ្ឍន៍ លេចធ្លោជាងមុន
ដែលបានដំណើរការឡើងនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នេះ នៃអគារវិមានប្រាំពីរ មករា ។
សម្ដេចតេជោ គូសបញ្ជាក់ថាសម្ព័ន្ធភាពរវាងបក្សនយោបាយ
គឺមានគោលដៅយូរអង្វែងសម្រាប់ប្រទេសកម្ពុជា។ ការចងសម្ព័ន្ធនេះ
ជាការឆ្លុះបញ្ចាំងអំពីសាមគ្គីភាព នៃការថែរក្សាសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា
ហើយជា ការប្រមូលផ្តុំកម្លាំងដើម្បីការពារដ្ឋធម្មនុញ្ញ របបរាជានិយម អធិបតីភាព
និងសន្តិភាព ទប់ស្កាត់កម្លាំងជ្រុលនិយម ប៉ុន្តែប្រសិនបើសម្ព័ន្ធភាពទទួលយកសមាជិកបក្សថ្មីណាមួយដែលបំបែកខ្លួនកើតចេញពីសមាជិកគណបក្សនយោបាយនៅក្នុងសម្ព័ន្ធភាព
នោះមិនមែនជាការជួយគ្នានោះទេ ប៉ុន្តែជាការធ្វើឲ្យសមាជិកក្នុងសម្ព័ន្ធភាពមាន ការថមថយទៅវិញ
។
ផេកផ្លូវការរបស់លោក ហួន
ច័ន្ទថុន មានខ្លឹមសារបន្តថា ប្រសាសន៍របស់សម្តេចតេជោ ក្នុងនាមរូបខ្ញុំជាអ្នក នយោបាយ
និងជាប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច យល់ឃើញថា គោលជំហររបស់សម្តេច រួមនិងគណ បក្សប្រជាជនកម្ពុជា
គឺជាពន្លឺនៃស្មារតីយ៉ាងមុតមាំមួយ ដែលធ្វើឲ្យអ្នកនយោបាយនៅក្នុងសម្ព័ន្ធភាពកាន់តែមាន
ទំនុកចិត្តលើគ្នាទៅវិញទៅមក ដោយមិនបារម្ភអំពីការញុះញុងណាមួយធ្វើឲ្យបែកបាក់ផ្ទៃក្នុង
លើសពីនេះក៏ជា ស្មារតីមួយ ធ្វើឲ្យបណ្តាគណបក្សនយោបាយ កាន់តែមានឆន្ទៈ រួមគ្នាថែរក្សាសុខសន្តិភាព និងបង្កើនស្មារតី ប្រឆាំងទៅនឹងការឈ្លានពាន
របស់យោធាថៃ ហើយប្រកាសគាំទ្រយ៉ាងពេញទំហឹងលើយន្តការរបស់រាជរដ្ឋា ភិបាលកម្ពុជា ក្នុងការជម្រុញអន្តរជាតិជួយផ្តល់យុត្តិធម៌ដល់កម្ពុជា
ដែលរងគ្រោះព្រោះតែយោធាថៃប្រើកម្លាំង សព្វាអាវុធដើម្បីឈ្លានពានលើកម្ពុជាកន្លងមក ៕




No comments:
Post a Comment